អត្ថបទពាណិជ្ជកម្ម
តើ​មួយណា​ដែល​អ្នក​គួរ​ជ្រើសរើស រវាង Samsung Galaxy Note 8 និង iPhone X ?
15, Sep 2017 , 2:40 pm        
រូបភាព
​សាម​សុង​ទើបបាន​បញ្ចេញ​ទូរស័ព្ទដៃ​ទំនើប​ចុងក្រោយ​របស់ខ្លួន​គឺ Galaxy Note 8 នៅ​ទីក្រុង​ញ៉ូ​វយ​ក ទើបបាន​ប៉ុន្មាន​ស​ប្តា​ហ៌ ទូរស័ព្ទដៃ​ដ៏​ទំនើប​មួយ​នេះ​ក៏​ត្រូវបាន​គេ​ប្រៀបធៀប​ជាមួយ iPhone X ដែល​បាន​បញ្ចេញ​រូបរាង​របស់ខ្លួន​កាលពីពេល​ថ្មីៗ​កន្លងមក​នេះដែរ​។

Galaxy Note 8 មាន​អេក្រង់ ៦.៣ អ៊ី​ញ ស្ទើរ​គ្មាន​គែម កាមេរ៉ា​ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយ​ប៊ិក S Pen ដ៏​ទំនើប ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ១០nm រ៉េ​ម​ទំហំ ៦ ជី​ហ្គា​បាយ និង​បំពាក់​ដោយ ប្រព័ន្ធ​ការពារ IP68 ធន់​និង​ធូលី​ដី​ជាដើម​។ ស្របគ្នា​នេះដែរ វេ​ប​សាយ មួយចំនួន បានធ្វើការ​ប្រៀបធៀប​ទូរស័ព្ទ Galaxy Note 8 ជាមួយនឹង iPhone X ទៅលើ​ចំណុច​មួយចំនួន​ដូចជា​៖

​អេក្រង់​៖

Galaxy Note 8 មាន​អេក្រង់​ទំហំ ៦.៣ អ៊ី​ញ បង្ហាញ​កម្រិត​រូបភាព ២៩៦០ x ១៤៤០ pixels  ធំ​ជាង​អេក្រង់ iPhone X ដែលមាន​អេក្រង់​ទំហំ ៥.៨ អ៊ី​ញ ក្នុង​កម្រិត​រូបភាព ២៤៣៦ x ១១២៥ pixels  ដោយ iPhone X បំពាក់ ដោយ OLED អេក្រង់​ស្ទើរ​គ្មាន​គែម​។

​កម្មវិធី​ស្គេ​ន​មុខ និង​កំលាំង​ម៉ាស៊ីន​:

Note 8 មាន​បំពាក់​នូវ​មុខងារ​ស្គេ​ន​ម្រាមដៃ​នៅ​ខាងក្រោយ​ទូរស័ព្ទ ខណៈដែល iPhone X មិនមាន មុខងារ​នេះឡើយ តែ​ជំនួស​វិញ​ដោយ​មុខងារ​ស្គេ​ន​មុខ​។ សាម​សុង​ក៏​ធ្លាប់​នាំមុខ​នូវ​បច្ចេកវិទ្យា​ស្គេ​ន​មុខ និង​ស្គេ​ន​ប្រ​ស្រី​ភ្នែក​រួចមកហើយ ដែល​នេះ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទៅលើ​បច្ចេកវិទ្យា​ស្គេ​ន​មុខ​របស់ iPhone X នោះទេ​។



​ក្រៅពីនេះ Note 8 ក៏មាន​បំពាក់ នូវ​ប្រព័ន្ធ​ដំណើរការ ១០nm និង​រ៉េ​ម​រហូតដល់ ៦GB ខណៈដែល iPhone X  បំពាក់​នូវ​ឈី​ប A11 Bionic កម្រិត​កម្លាំង ៦៤bit ។  iPhone X មាន​ទំហំ​រ៉េ​ម​ទំហំ ៣GB  មាន​អង្គ​ផ្ទុក​ទិន្នន័យ​ស្រាប់​ក្នុង​ម៉ាស៊ីន​មាន​ពីរ​ជម្រើស​គឺ ៦៤GB និង ២៥៦GB ចំនែក Note 8 មាន​បី​ជម្រើស​គឺ ៦៤GB/១២៨GB/ ២៥៦GB ព្រមទាំង​អាច​បន្ថែម​ទំហំ​ម៉េ​មូ​រី​ក្រៅ​បាន​ដល់ ២៥៦GB​។ ឈី​បរ​បស់​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​សុទ្ធតែ​ទ្រទ្រង់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ និង​បច្ចេកវិទ្យា​សាក​ថាមពល​ថ្ម​ល្បឿន​លឿន​ដូចគ្នា​។​

​តម្លៃ និង ជម្រើស​ពណ៌​៖

Galaxy Note 8 របស់​ក្រុមហ៊ុន​សាម​សុង​មាន​រួចជាស្រេច​ហើយ​សម្រាប់​ការបញ្ជាទិញ​ទុកជាមុន ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​សាម​សុង​លក់​ទូរស័ព្ទ Galaxy Note 8 ក្នុងតម្លៃ ៩១៩​ដុល្លារ ចំណែកឯ​ទូរស័ព្ទ iPhone X មានតម្លៃ​ចាប់ពី ៩៩៩ ដុល្លារ​អាមេរិក​ឡើងទៅ ហើយ​ចាប់ផ្តើម​លក់​នៅ​ខែតុលា​ឯណោះ​។ Galaxy Note 8 មាន​ច្រើន​ពណ៌​ដើម្បី​ជ្រើសរើស ដូចជា​ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​ខៀវ និង ពណ៌​មាស ចំណែកឯ iPhone X មាន​ពណ៌​ប្រាក់​, ខ្មៅ និង​ពណ៌​ប្រផេះ ។​

​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដូចគ្នា​

​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ ត្រូវបាន​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​កាមេរ៉ា​ខាងក្រោយ​ដូចគ្នា​។ កាមេរ៉ា​ទាំងពីរ​នេះ​ប្រើ កែវ​លែ​ន​ទំហំ ១២MP ដូចគ្នា​ដោយ​មួយ​គ្រាប់​ជា​ប្រភេទ​ថតរូប​ទូលាយ wide angle lens មាន​កម្រិត aperture f/១.៨ និង​មួយទៀត​ជា​ប្រភេទ telephoto មាន​កម្រិត aperture f/២.៤ ហើយ​កាមេរ៉ា​ទាំងពីរ​គ្រាប់​នេះ​មានមុខ​ងារ​ទប់​រំ​ញ័រ OIS (optical image stabilization) និង​បន្ថែម​មុខងារ​ថ្មី​សម្រាប់​ការថតរូប​ផ្ទៃ​ព្រាល​បាន​ស្អាត​ច្បាស់​ជាង​មុន (Portrait Lighting)​។ រី​កាមេរ៉ា​មុខរប​ស់វា​វិញ​មាន​ទំហំ ៧MP ហើយក៏​ភ្ជាប់​នូវ​មុខងារ Portrait Lighting ។ និយាយ​ពី​កាមេរ៉ា​ភ្លោះ​របស់ Note 8 វិញ​ក៏មាន​ទំហំ ១២MP ដូចគ្នា​ដែរ ។ កាមេរ៉ា​ភ្លោះ​របស់ Note8 មានមុខ​ងារ​ពីរ​ផ្សេងគ្នា​ដែរ​ដោយ​មួយ​ជា​ប្រភេទ​កាមេរ៉ា​ថតរូប​ទូលាយ wide angle lens មានភ្ជាប់​ដោយ aperture f/១.៧ អាច​ហ្ស៊ូ​ម optical zoom កម្រិត ២x និង​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ telephoto lens មាន​កម្រិត aperture f/២.៤ អាច​ហ្ស៊ូ​ម optical zoom បាន ១០x​។ វា​មានមុខ​ងារ​ទប់​រំ​ញ័រ​កាមេរ៉ា OIS-4 axis និង​មុខងារ Live Focus សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ដាច់​ស្អាត​បំផុត និង​អាច​កំណត់​កម្រិត​ព្រាល​បាន​ទាំង​កំឡុងពេល​ថត និង​ក្រោយពេល​ថត​រួច​ទៀតផង​។ Note 8 មាន​កាមេរ៉ា​សែ​ល​ហ្វី​ទំហំ ៨MP ធំ​ជាង​កាមេរ៉ា​មុខ​របស់ iPhone X ។ កាមេរ៉ា​ភ្លោះ​ដែល​បំពាក់​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត ៤K ជាមួយ​មុខងារ​ទប់​រំ​ញ័រ​បានល្អ​ដូចគ្នា​។​

S Pen

មានតែ​ត្រកូល Note របស់​ក្រុមហ៊ុន Samsung ប៉ុណ្ណោះ​ដែលមាន​ភ្ជាប់​មកជា​មួយ​នឹង​ប៉ិច S Pen​។ ទាក់ទង​ទៅនឹង​ប៉ិច​នេះ​គឺ​ពិត​ជាមាន​ប្រយោជន៍ និង​សមត្ថភាព​ខ្ពស់​ក្នុងការ​សម្រួល​ដល់​ការងារ​របស់​អ្នកប្រើប្រាស់ ដែល​ចំណុច​មួយ​នេះ​គឺ​មិនមាន​នៅលើ​ផលិតផល​របស់ Apple ឡើយ​។​

​តើ​រវាង Samsung Galaxy Note 8 និង iPhone X មួយណា​ដែល​អ្នក​គិតថា​សម​នឹង​ទិញ​មកប្រើប្រាស់​?

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com