ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​យូ​ហ្គា​ប្រហែលជា​ល្អ​ចំពោះ​អាកា​រៈ​ជំងឺហឺត និង​គុណភាព​នៃ​ជីវិត​រស់នៅ​
27, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការ​រំលឹក​ឡើងវិញ​នូវ​ទិន្នន័យ​ដ៏​សំខាន់​មួយ​បាន​រកឃើញថា មាន​អំណះអំណាង​ដ៏​ល្អ​មួយ​ដែល​បញ្ជាក់ថា ការហាត់​យូ​ហ្គា​ជួយ​ពង្រឹង​ដល់​រោគសញ្ញា និង​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​អ្នក​ជំងឺហឺត​។​



​ការហាត់​យូ​ហ្គា​គឺជា​របៀប​ហាត់ប្រាណ​បែប​បូរាណ​មួយ​ប្រភេទ​ដែល​ផ្តល់​សំខាន់​ទៅលើ​កម្លាំង ភាពបត់បែន និង​ការដកដង្ហើម​ដើម្បី​បង្កើន​ភាព​រីករាយ​ដល់​រាងកាយ និង​ផ្លូវចិត្ត​។​

​អ្នកស្រាវជ្រាវ​ដែល​មកពី​ទីក្រុង​ហុងកុង​បាន​រំលឹក​ទៅលើ​ទិន្នន័យ​ដែល​បាន​ចុះផ្សាយ​ពីមុនៗ​ដើម្បី​ចង់ដឹងថា ការហាត់​យូ​ហ្គា​អាច​សម្រួល​ដល់​រោគសញ្ញា និង​គុណភាព​រស់នៅ​របស់​អ្នកជំងឺ​ហឺតរ​អត់​បើសិនជា​មានការ​ប្រៀបធៀប​នឹង​ការថែរក្សា​សុខភាព​ធម្ម​តាៗ​។​

​ទិន្នន័យ​ដែល​បានមកពី​មនុស្ស​ប្រមាណ ១០៤៨​នាក់ ត្រូវបាន​គេ​ធ្វើការ​វិភាគ​។ ពេលនោះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា មានការ​ស្រួលបួល​បន្តិចបន្តួច​ចំពោះ​គុណភាព​នៃ​ជីវិត​រស់នៅ និង​រោគសញ្ញា ព្រមទាំង​ថយចុះ​នូវ​ការប្រើប្រាស់​ថ្នាំ​ជំងឺហឺត​។ ប៉ុន្តែ​អ្វី​ដែលមាន​ភាពខុសគ្នា​តែមួយគត់​នោះ​គឺ​គុណភាព​នៃ​ជិវិត​រស់នៅ​តែម្តង​។​

​ការសិក្សា​ឡើងវិញ​នេះ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អ ប៉ុន្តែ​គេ​មិនបាន​ធ្វើការ​ប្រៀបធៀប​នឹង​ការហាត់​ប្រាណ​ផ្សេងៗ​ទៀត​ដែលមាន​ប្រសិទ្ធភាព​ប្រហែល​គ្នា​នោះទេ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ផល​វិជ្ជមាន​នៃ​ការហាត់​យូ​ហ្គា​បាន​ផ្តល់នូវ​អ្នក​ហាត់​ទទួលបាន​នូវ​ការណែនាំ​ដ៏​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ ហើយ​វា​ក៏​គ្មាន​ផល​រំខាន និង​ប៉ះពាល់ ឬ​ផលវិបាក​អ្វី​ដល់​អ្នក​ហាត់​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com