ជាតិ
សម្តេច ហ៊ុន សែន ធ្លាប់​រិះគន់​ការយក​ស្នាដៃ​អក្សរ​សិល្ប៍​ទៅ​កែច្នៃ ពី​តួ​ស្លាប់ ទៅ​តួ​រស់​ឡើងវិញ​
29, Sep 2017 , 9:19 pm        
រូបភាព
ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ: ថ្មីៗ
ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ កញ្ញា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​អ្នក​សិល្បករ​ខ្មែរ ក្នុង​ពិធី​បំពាក់​មេដាយ​កិត្តិយស «​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍​» ជូន​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន និង គង់ ណៃ ។ ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ទើប​ទទួលបាន​ពានរង្វាន់​សិល្បៈ​វប្បធម៌ ក្រុង​ហ្វូ​កូ​អូ​កា (Fukuoka Arts and Culture Prize) ។



​នៅក្នុង​ពិធី​នេះ សម្ដេច ហ៊ុន សែន បាន​រម្លឹក​អនុស្សាវរីយ៍​មួយចំនួន ជាមួយ​អ្នកសិល្បៈ​ចាប៉ីដងវែង និង​អ្នកសិល្បៈ​ជើងចាស់​នានា ដែល​សម្ដេច​បាន​យកចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​ពួកគាត់ និង​ការស្ដារ​ឡើងវិញ​នៃ​សិល្បៈ​បុរាណ​ខ្មែរ ចាប់តាំងពី​ប្រទេស​រួចផុត​ពី​សម័យ​សង្គ្រាម​មក​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​គ្នា​នេះ ស្រាប់តែ​ប្រមុខ​រដ្ឋាភិបាល បាន​រម្លឹក​ពី​ការមិន​ពេញចិត្ត​ចំពោះ​ការ​អ្នកនិពន្ធ​ដែល​បាន​ក្រ​ឡៃ​សាច់រឿង​«​ទុំ​ទាវ​» និង​«​ម៉ាក​ភូ​យ៉ុង​កែវ​» ខុសពី​ការពិត​នៃ​សាច់រឿង​ដើម​។ ចំណុច​ដែល​នាយករដ្ឋមន្ត្រី មិន​ពេញចិត្ត​នោះ គឺ​ត្រង់​ថា អ្នកនិពន្ធ​បាន​កែ​ក្រ​ឡៃ​សាច់រឿង​ទុំ​ទាវ ដោយ​រៀបចំ​ឲ្យ​តួអង្គ​ទុំ​ទាវ ស្លាប់​ហើយ​រស់​ឡើងវិញ​។ ចំណែក​សាច់រឿង​«​ម៉ាក​ភូ​យ៉ុង​កែវ​» ក៏​អ្នកនិពន្ធ​រៀបចំ​ឲ្យ​តួអង្គ​ម្នាក់​ឈ្មោះ​«​នាយ​ដាំ​» ស្លាប់​ហើយ​រស់​ឡើងវិញ​ដែរ​។ សម្ដេច ហ៊ុន សែន ធ្លាប់​រិះគន់​អ្នកនិពន្ធ​ដែល​ក្រ​ឡៃ​សាច់​រឿងនេះ ។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖

**audio2**






Tag:
 ហ៊ុន សែន​
 ​ទុំ​ទាវ
 ​ម៉ាក​ភូ​យ៉ុង​កែវ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com