ជាតិ
សាស្ត្រាចារ្យ អាំង ជូ​លាន​៖«​លោកតា វណ្ណ បើ​ឃើញ​ផ្សែង គាត់​ត្រូវ​គិតថា​ភ្លើង​នៅឯណា​?»
29, Sep 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នរ​វិទូ អាំង ជូ​លាន ដែល​ធ្លាប់ជា​អតីត​សហការី​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ហើយ​ក្រោយមក​ក្លាយជា​អ្នក​ស្និទ្ធ​នឹង​លោកតា ធ្លាប់បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​បទ​សម្ភាស​មួយ​ថា លោកតា វណ្ណ ម៉ូលីវណ្ណ ជា​មនុស្ស​ស្អាតស្អំ​មិន​ពុករលួយ​។



​សូម​លោកអ្នក​ស្តាប់​ប្រសាសន៍​របស់​សាស្ត្រាចារ្យ អាំង ជូ​លាន អំពី​លោក​វណ្ណ ម៉ូលីវណ្ណ




​លោក​សាស្ត្រាចារ្យ  អាំង ជូ​លាន បាន​បញ្ជាក់ថា លោក​គឺជា​មនុស្ស​ជំនាន់​ក្រោយ​បើ​ប្រៀបធៀប​ជាមួយ​បិតា​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ដែល​លោក​ហៅ​ជា​សាមញ្ញ​ថា «​លោកតា វណ្ណ​»​។ ប៉ុន្តែ​ក្រោយពី​បាន​ធ្វើជា​សហការី​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ អស់​ជាច្រើន​ឆ្នាំ​នៅក្នុង​ទសវត្សរ៍ ១៩៩០ លោក​សាស្ត្រាចារ្យ​ក៏បាន​ក្លាយជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោកតា​វណ្ណ ហើយ​ដែល​អាច​ស្តាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ពី​អតីតកាល​ខ្លះៗ​របស់​លោកតា​វណ្ណ ដូចជា​ក្នុងអំឡុង​ពេលដែល​លោកតា​គ្រប់គ្រង​ការដ្ឋាន​វិមានឯករាជ្យ​ជាដើម​។​

​តើ​លោកតា វណ្ណ ជា​មនុស្ស​បែបណា​? លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ឆ្លើយ​ប្រាប់​យ៉ាង​ដូច្នេះ​៖«​លោកតា​វណ្ណ បើ​គាត់​ឃើញ​ផ្សែង គាត់​ត្រូវ​គិតថា ភ្លើង​នៅឯណា​?  គាត់​មិនមែន​ស្រែក​តែ​ផ្សែងៗ​នោះទេ​»​។ បុគ្គលិកលក្ខណៈ​របស់​លោកតា វណ្ណ បែបនេះហើយ​ដែលមាន​ឥទ្ធិពល​លើ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន​។​


Tag:
 អាំង ជូ​លាន​
  វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com