ជាតិ
សម្តេច ហ៊ុន សែន ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨
07, Oct 2017 , 2:59 pm        
រូបភាព
« សម្តេច ហ៊ុន សែន ពេលសម្ពោធសណ្ឋាគារ សុខសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។
« សម្តេច ហ៊ុន សែន ពេលសម្ពោធសណ្ឋាគារ សុខសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។
​សៀមរាប​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ បានប្រកាស​ជា​សាធារណ​ថា នឹងមាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​។ ការប្រកាស​នេះ គឺ​តប​ទៅនឹង​មតិ​ខ្លះ​ដែល​លើកឡើងថា អង្គរ​សង្ក្រាន្ត​នឹងមិន​រៀបចំ​ធ្វើ​ទៀត​ទេ ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​។



​នៅ​ចំពោះមុខ​មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​សណ្ឋាគារ​សុខា សៀមរាប កាលពី​ថ្ងៃទី​២ តុលា ឆ្នាំ​២០១៧ សម្តេច ហ៊ុន សែន ថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នឹង​រៀបចំ​ធ្វើ​ទៀត នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​គេ​មិនទាន់​ដឹង​រាល់​កម្មវិធី ដែល​គ្រោង​រៀបចំ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​២០១៨​នេះ​នៅឡើយ​។ រាល់​ឆ្នាំ ពិធី​សំខាន់ៗ ដែល​រៀបចំ​រួមមាន ពិធី​សាសនា សម្តែង​សិល្បៈ ការកម្សាន្ត និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​។​ល​។​

​គួររម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ កាលពី​លើកទីមួយ​ឆ្នាំ​២០១៣ ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​ភ្ញៀវទេសចរ ១៧​ម៉ឺន​នាក់ លើក​ទី​ពីរ ឆ្នាំ​២០១៤ ចំនួន ៣៨​ម៉ឺន​នាក់ លើក​ទី​បី ឆ្នាំ​២០១៥ មាន​ចំនួន ៩៧​ម៉ឺន​នាក់ និង​លើក​ទី​បួន ឆ្នាំ​២០១៦ គឺ​កើន​ឡើងដល់​ទៅ ១,៣​លាន​នាក់​៕


Tag:
 ហ៊ុន សែន​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com