កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ប៉េតង់​កម្ពុជា​៨​រូប​ចេញទៅ​ប្រជែង​ដណ្តើម​មេដាយ​ពិភពលោក​នៅ​ដើមខែ​វិច្ឆិកា
07, Oct 2017 , 7:19 pm        
រូបភាព
កីឡាការិនី​ កែ ឡេង វាយប៊ូលក្នុងជំនួបជាមួយឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុកនាយកដ្ឋានកីឡា
កីឡាការិនី​ កែ ឡេង វាយប៊ូលក្នុងជំនួបជាមួយឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុកនាយកដ្ឋានកីឡា
ដោយ:
​អត្ត​ព​លិ​ក​កីឡា​ប៉េតង់​កម្ពុជា​ចំនួន​៨​រូប​(​ស្រី​៤​រូប​)​នឹងចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​ទីក្រុង Kaihua ប្រទេស​ចិន​ចន្លោះ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ​។ អត្ត​ព​លិ​ក​កម្ពុជា​ទាំងនេះ​ប្រកួត​លើ​ពីរ​ប្រភេទ​វិញ្ញាសា គឺ​វិញ្ញាសា​វាយយក​ពិន្ទុ និង​៣​នាក់​ទល់​៣​នាក់​។



​អត្ត​ព​លិ​ក​កីឡា​ប៉េតង់​កម្ពុជា​រួមមាន​កីឡាករ ឃួន លី​ហ៊​, ភាព រ៉ា​ឃីម​, កុយ ច័ន្ទ​សុភ​ត្រា​, កៅ ភក្តី​, កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ត្រូវបំពេញ​បេសកកម្ម​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នៅ​ទីក្រុង Kaihua ប្រទេស​ចិន​នា​ដើមខែ​វិច្ឆិកា ខាងមុខនេះ​។  



​ការប្រកួត​នេះ​បែង​ចែកជា​ពីរ​ផ្នែក​ក្នុងនោះ​ជើងឯក​ពិភពលោក​កម្រិត​យុវជន​ដែលមាន​កីឡាករ ឃួន លី​ហ៊​, ភាព រ៉ា​ឃីម​, កុយ ច័ន្ទ​សុភ​ត្រា និង​កីឡាករ កៅ ភក្តី ប្រកួត​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ខណៈ​ផ្នែក​នារី​ដែលមាន​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ប្រកួត​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ អត្ត​ព​លិ​ក​កម្ពុជា​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​ពីរ​វិញ្ញាសា​រៀងៗ​ខ្លួន គឺ​វិញ្ញាសា​វាយយក​ពិន្ទុ និង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​។

​ម្ចាស់​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់​កីឡាការិនី កែ ឡេង ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ដាក់​តួនាទី​ឲ្យ​ការពារ​តំណែង​ជើងឯក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ដែលជា​វិញ្ញាសា​សក្តានុពល​របស់​កម្ពុ​ជា​។ ការកំណត់​បែបនេះ ដោយសារ​កីឡាការិនី​រូបនេះ​មាន​ជំនាញ​ផ្នែក​វាយយក​ពិន្ទុ ម្យ៉ាងទៀត​មេដាយមាស​ពិភពលោក​ពីរ​កន្លងមក​ក៏​ឈ្នះ​លើ​វិញ្ញាសា​នេះ​ផងដែរ​៕  


Tag:
 ប៉េតង់​
  កែ ឡេង​
  អ៊ុក ស្រីមុំ​
  អ៊ុន ស្រី​យ៉ា​
  ស្រ៊ាង សុរ៉ា​ឃីម​
© រក្សាសិទ្ធិដោយ thmeythmey.com