ជាតិ
ស្វែងយល់​ពី​ជីវិត​ឃ្មុំ​កម្មករ និង​ហេតុអ្វី ឃ្មុំ​ទិច​មនុស្ស​ហើយ បែរជា​ងាប់​?
07, Oct 2017 , 4:31 pm        
រូបភាព
រូបភាពទំព័រ​ហ្វេ​ស​ប៊ុ​ក កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ និង​ទស្សនា​វ​ដ្តី កម្ពុជសុរិយា ទសវត្សរ៍​៥០
រូបភាពទំព័រ​ហ្វេ​ស​ប៊ុ​ក កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ និង​ទស្សនា​វ​ដ្តី កម្ពុជសុរិយា ទសវត្សរ៍​៥០
ដោយ:
ឃ្មុំ​ត្រូវបាន​គេ​រកឃើញថា មាន​ទឹកឃ្មុំ​ដែល​ដក់​នៅក្នុង​គជ់​ទឹក ហើយ​ត្រូវបាន​គេ​សន្ម​ត់​ថា វា​មាន​អាយុកាល​ប្រមាណ​៤៥ លាន​ឆ្នាំ​មកហើយ  ហើយ​តាម​ការរកឃើញ​នេះ គេ​អាច​ស្មាន​ដឹងថា ឃ្មុំ​អាច​កើតមាន​តាំងតែ​ពី​២០០ លាន​ឆ្នាំមុន ដូច្នេះ ហ្វូង​ឃ្មុំ​បាន​ជួយ​ឲ្យ​រុក្ខជាតិ​ទាំងឡាយនា​គ្រានោះ​មាន​ផ្លែផ្កា ហើយ​បន្តធ្វើ​ការងារ​នេះ​រហូតមកទល់​ពេលបច្ចុប្បន្ន​។ ក្រៅពីនេះ ឃ្មុំ​ក៏​ជា​អ្នក​ជួយ​ឲ្យ​មនុស្ស​សត្វ​ទាំងអស់គ្នា​រស់រានមានជីវិត​ដែរ ព្រោះ​ចំការ​ច្បារ​ដំណាំ មាន​ស្រូវ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត ទទួលបាន​ផល​ច្រើន ក៏​ដោយសារ​សកម្មភាព​របស់ ឃ្មុំ ក្នុងការ​បឺត​យក​លំអងផ្កា​។



​​នៅ​សម័យបុរាណ ទឹកឃ្មុំ​ត្រូវបាន​គេ​ចាត់ទុកជា​ចំណីអាហារ​របស់​អាទិទេព ឬ​ជា​ឱសថ ដ៏​ពិសិដ្ឋ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង និង​ព្រះរោគា​ព្រះរាជា ហើយ​មុនពេល​គេ​ស្រាវជ្រាវ​រកឃើញ​ការផលិត​ស្ករ ដោយ​ទឹកត្នោត ឬ​អំពៅ មនុស្ស​ជាទូទៅ បាន​ប្រើប្រាស់​ទឹកឃ្មុំ ធ្វើជា​ចំណីអាហារ​ផ្អែម​។ ទឹកឃ្មុំ​ជា​ផលិតផល​ធម្មជាតិ​សុទ្ធសាធ ផលិត​ដោយ​សត្វ​ឃ្មុំ ដែល​ក្រេប​ចេញពី​ទឹកដម​ផ្កា ហើយ​ដើម្បី​បាន​ទឹកឃ្មុំ​០១​ក្រាម សត្វ​ឃ្មុំ​០១ ក្បាល​ត្រូវការ ក្រេប​ផ្កា ប្រមាណ​១៥០០ ទង​។​



​ឃ្មុំ​ត្រូវបាន​គេ​ចែកចេញជា​ស្តេច​ឃ្មុំ និង​ឃ្មុំ​កម្មករ​។ ជាទូទៅ ក្នុង​មួយ​សំបុក ស្តេច​ឃ្មុំ មានតែ​មួយ ឬ​ច្រើន​បំផុត​ពីរ​ប៉ុណ្ណោះ ក្រៅពីនោះ គឺជា​ឃ្មុំ​កម្មករ​។ ស្តេច​ឃ្មុំ មាន​តួនាទី​បង្កើត ឬ​ភ្ញាស់​កូន​ឃ្មុំ​ឲ្យ​រស់រានមានជីវិត​ឡើង ឯ​ឃ្មុំ​កម្មករ មាន​តួនាទី ដី​ច​ជា ទី​១ អាយុ​ជា​ស៊ុត ៣​ថ្ងៃ​

​ទី​២ អាយុ​ជា​ដង្កូវ មួយ​សប្តាហ៍ ទី​៣ អាយុ​ជា​ដុក​ឌឿ​១២​ថ្ងៃ​។ ទី​៤ ជា​អ្នក​សំអាត ២​ថ្ងៃ ទី​៥ ជា​អ្នក​ព្យាបាល និង​ថែទាំ​គេ​រយៈពេល​៨​ថ្ងៃ ទី​៦ ជា​អ្នក​ជួសជុល និង​កសាង​សំបុក​៨​ថ្ងៃ ទី​៧ ជា​ឆ្មាំសន្តិសុខ​ការពារ​សំបុក​រយៈ​៣​ថ្ងៃ និង​ទី​៨ ជា​អ្នក​សកម្ម​លើ​ការងារ​រក​អាហារ និង​អ្នក​ជញ្ជូន​សាកសព សម្រាប់​អាយុ ដែល​សេសសល់​ចុងក្រោយ​។​



​ខុសពី​សត្វ​ទិច ឬ​ទ្រនិច​ដទៃ ដូចជា​ស្រាំង ឪម៉ាល់ ឃ្មុំ​មានជីវិត​ខ្លី ព្រោះ​វា​នឹង​ងាប់ ប្រសិនបើ​វា​ទិច​មនុស្ស​រួចហើយនោះ  ព្រោះ​ក្រោយពេល​ទិច ទ្រនិច​ដែល​ចាក់​ចូលទៅក្នុង​សាច់​នោះ នឹង​ជាប់​ជាមួយ​សាច់មនុស្ស  ហើយ​សត្វ​ឃ្មុំ​ព្យាយាម​ដក​ទ្រនិច​ចេញមក​វិញ​។ ពេល​ទ្រនិច​របូត វា​នឹង​រហែក​ចេញពី​ខ្លួន​របស់​វា ដែល​ធ្វើឱ្យ​ដាច់​រហែក​ពោះ​របស់​វា រួមទាំង​ប្រព័ន្ធ​ប្រសាទ​, សាច់ដុំ​មួយចំនួន​, ប្លោក​ពឹ​ស​, និង​ចុង នៃ​បំពង់​រំលាយ​អាហារ​របស់​វា ជាដើម​។​



(​ប្រភព ទំព័រ​ហ្វេ​ស​ប៊ុ​ក កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ និង​ទស្សនា​វ​ដ្តី កម្ពុជសុរិយា ទសវត្សរ៍​៥០)


© រក្សាសិទ្ធិដោយ thmeythmey.com