អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សោះ​លើ​ពិភពលោក​?
08, Oct 2017 , 9:59 am        
រូបភាព
ដោយ:
​សក្តានុពល និង​ភាពខុសគ្នា​នៃ​ភូមិសាស្ត្រ បានធ្វើ​ប្រទេស​នៅ​ទូទាំង​ពិភពលោក ត្រូវមាន​សណ្ឋាន​ផ្សេងៗ​គ្នា​។ ប្រទេស​ខ្លះ សំបូរ​ទៅដោយ​កោះ និង​ហ៊ុមព័ទ្ធ​ទៅដោយ​សមុទ្រ ខណៈ​ប្រទេស​ខ្លះទៀត គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទាល់តែសោះ ។



​បើ​យោងតាម​គេហទំព័រ ThoughtCo. ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សោះ​របស់​ពិភពលោក​មាន​សរុប​៤៤​ប្រទេស នៅក្នុង​តំបន់​ផ្សេងៗ​គ្នា ។ ប្រទេស​ទាំងនោះ រួម​មាននៅ​អាមេរិក​ខាងត្បូង អឺរ៉ុប អាហ្វ្រិក និង​អាស៊ី ។ ខាងក្រោម​នេះ គឺជា​ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សោះ ឬ​ហៅថា Land-Locked Country ។

+ អាមេរិក​ខាងត្បូង
-​    ​១. បូ​លី​វី (Bolivia) និង ២. ប៉ា​រ៉ា​ហ្គា​យ (Paraguay) ។​
+ អឺរ៉ុប
-​    ​១. អង់​ដូ​រ៉ា (Andorra) ២. អូទ្រីស (Austria) ៣. បេឡា​រុស (Belarus) ៤. សាធារណរដ្ឋ​ឆែក (Czech Republic) ៥. ហុង​គ្រី (Hungary) ៦. លិច​តិ​ន​ស្តា​ញ (Liechtenstein) ៧. លុច​សំបូរ (Luxembourg) ៨. ម៉ា​សេដ្ឋា​ន (Macedonia) ៩. Moldova ១០. សាំង​ម៉ា​រាំង (San Marino) ១១. Serbia ១២. ស្លូ​វ៉ា​គី Slovakia ១៣. ស្វី​ស (Switzerland) និង​១៤. ទីក្រុង Vatican ។​
+ អាហ្វ្រិក
-​    ​១. បុ​ត​ស្វា​ណា (Botswana) ២. ប៊ូ​រុន​ឌី (Burundi) ៣. បូ​គី​ណា ហ្វា​សូ (Burkina Faso) ៣. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល (Central African Republic) ៤. ឆាដ (Chad) ៥. អី​ត្យូ​ពី (Ethiopia) ៦. ឡេ​សូ​តូ (Lesotho) ៧. ម៉ាឡាវី (Malawi) ៨. ម៉ាលី (Mali) ៩. នី​ហ្សេ (Niger) ១០. រ​វ៉ាន់ដា (Rwanda) ១១. ស៊ូដង់​ខាងត្បូង (South Sudan) ១២. ស្វា​ស៊ី​ឡង់ (Swaziland) ១៣. អ៊ូ​ហ្គ​ង់​ដា (Uganda) ១៤. សំ​ប៊ី (Zambia) និង ១៦. ស៊ីម​បា​វ៉េ (Zimbabwe) ។
+ អាស៊ី
-​    ​១. អា​ហ្វ​ហ្គា​នី​ស្ថាន (Afghanistan) ២. អា​មេ​នី (Armenia) ៣. អា​ស៊ែ​បៃ​ហ្ស​ង់ (Azerbaijan) ៤. ប៊ូ​តង់ (Bhutan) ៥.​ឡាវ (Laos) ៦. កា​ហ្សា​ស្ថាន (Kazakhstan) ៧.​កៀ​ហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan) ៨. ម៉ុង​ហ្គោ​លី (Mongolia) ៩. នេ​ប៉ាល់ (Nepal) ១០. តា​ហ្ស៊ី​គី​ស្ថាន (Tajikistan) ១១. តួ​ក​ម៉េ​នី​ស្ថាន (Turkmenistan) និង ១២. អ៊ូ​ស​បេ​គី​ស្ថាន​(Uzbekistan) ។

​បើតាម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ ឬ​ហៅ​កាត់​ថា UNCTAD ក្នុងចំណោម​ប្រទេស​គ្មាន​ព្រំដែន​សមុទ្រ​ទាំងអស់ មាន​ប្រទេស​៣៣ ដែល​ស្ថិតនៅ​ក្នុងប្រទេសកំពុង​អភិវឌ្ឍ លើកលែង​ប្រទេស​នៅ​អឺរ៉ុប​ដូចជា អង់​ដូ​រ៉ា អូទ្រីស បេឡា​រុស សាធារណរដ្ឋ​ឆែក ហុង​គ្រី លិច​តិ​ន​ស្តា​ញ លុច​សំបួរ សាំង​ម៉ា​រាំង  Sirbia ស្លូ​វ៉ា​គី ស្វី​ស និង បុរី Vatican ៕
 

Tag:
 ចំណេះដឹង​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com