ជាតិ
ភ្លៀង​ជាប់ៗ​គ្នា​បណ្តាលឱ្យ​ទឹក​លើ​ភ្នំ​គូលែន​ហក់​ឡើង​ខ្លាំង​
08, Oct 2017 , 1:54 pm        
រូបភាព
រូបភាព៖ ពីហ៊េ្វសប៊ុក
រូបភាព៖ ពីហ៊េ្វសប៊ុក
​សៀមរាប​៖ ភ្លៀង​ជាប់ៗ​គ្នា​កាលពី​ថ្ងៃទី​៧ ខែតុលា បាន​បណ្តាលឱ្យ​ទឹក​លើ​ភ្នំ​គូលែន​ហក់​ឡើង​ខ្លាំង​ជាង​សព្វមួយដង​។ យ៉ាងណា ប្រភព​បានឱ្យដឹងថា ក្រោយ​ស្ងប់​ភ្លៀង ទឹក​ក៏បាន​ស្រក​ដូច​ធម្មតា​វិញ និង​មិនបាន​បង្ក​ជា​មហន្តរាយ​អ្វី​នោះដែរ​។​



​លោក ស៊ិន សួន ប្រធាន​សន្តិសុខ​នៅលើ​ភ្នំ​គូលែន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា​ថា ទឹក​លើ​ភ្នំ​បាន​ឡើង​ខ្ពស់​ខ្លាំង​នៅ​ថ្ងៃទី​៧ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ពី​ព្រឹក អូសបន្លាយ​ដល់​ម៉ោងជាង​៣​រសៀល​។ យ៉ាងណា​លោក សួន អះអាងថា មកដល់ពេលនេះ កម្ពស់​ទឹកបាន​ស្រក​ទៅវិញ ហើយ​នេះ​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តំបន់ភ្នំ​។ លោក​បន្ថែមថា​៖« ក្រោយ​រាំងភ្លៀង​តែ ២​ទៅ​៣​ម៉ោង ទឹក​ស្រក​ទៅវិញ​ធម្មតា ហើយ​មិន​មានអី​ប៉ះពាល់​ទេ​។ ចំណែក​កន្លែង​ទឹកជ្រោះ ពេល​ទឹក​ឡើង​ធំ​ចឹ​ង គឺ​យើង​មិនឱ្យ​ភ្ញៀវទេសចរ​ចុះ​ទេ​»​។​

​ទោះជា​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក៏ដោយ ប៉ុន្តែ​បើតាម​ការបញ្ជាក់​ពី​លោក សួន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅតែ​បន្ត​ឡើងទៅ​កម្សាន្ត​លើ​ភ្នំ​គូលែន​មិន​ដាច់​៕














Tag:
 ភ្នំ​គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com