កីឡាជាតិ
ជាតិ
អាណាចក្រ​បៃតង​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​នៅថ្ងៃនេះ​
08, Oct 2017 , 2:15 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​អាណាចក្រ​បៃតង​ប្រកួតប្រជែង​ជាមួយ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៨ ខែតុលា នេះ​នៅ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម Pisnoka FC ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម Old Town Garden ៥-០ កាលពី​ម្សិលមិញ​។



​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងនោះ​ក្រុម​អាណាចក្រ​បៃតង​ឈ្នះ Old Town Garden និង​ក្រុមយុវជន​មូស្លីម​កម្ពុជា​ឈ្នះ Pisnoka FC កាលពី​សប្តាហ៍​មុន​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៣​រ​សៀ​ស​ថ្ងៃអាទិត្យ ទី​៨ ខែតុលា នេះ​ក្រុម​អាច​ក្រ​បៃតង​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៧​។

​សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​កាលពី​រសៀល​ថ្ងៃទី​៧ តុលា ម្សិលមិញ​ក្រុម Pisnoka FC បាន​លត់​ក្រុម Old Town Garden ក្នុង​លទ្ធផល ៥-០ ដើម្បី​គ្រង​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​ពានរង្វាន់​សម្តេច ហេង សំរិន លើក​ទី​១៕


Tag:
 Heng Samrin Cup 2017
  អាណាចក្រ​បៃតង​
  មូស្លីម​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com