កីឡាជាតិ
ជាតិ
ជើងឯក​ពិភពលោក​៖ កាយ​វប្បកម្ម​ឈ្នះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១
08, Oct 2017 , 3:19 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​ឈ្នះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១​ពី​ការប្រកួត​ជើងឯក​ពិភព​លើក​ទី​៩​ប្រចាំ​ព្រឹត្តិការណ៍ WBPF World Bodybuilding & Physique Sports Championships​។ ការប្រកួត​ដែល​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៩ ខែតុលា នៅ​ទីក្រុង​អាល់​ឡាន​បា​តា​ប្រទេស​ម៉ុង​ហ្គោ​លី​មាន​ជាង​៧០​ប្រទេស​មកពី​ទូទាំង​ពិភពលោក​ចូលរួម​។



​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​បង្ហាញ​សាច់ដុំ​កម្ពស់​១,៧៥​ម៉ែត្រ​ឡើងទៅ​ដែលមាន​កីឡាករ​៥​រូប​ចូលរួម អ្នកលេង​សាច់ដុំ សំបូរ ណាន បានឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍ 9th WBPF World Bodybuilding & Physique Sports Championships នៅ​ក្រុង​អាល់​ឡាន​បា​តា​ប្រទេស​ម៉ុង​ហ្គោ​លី ខណៈ​កីឡាករ តឹក ប៊ុន​វី ដណ្តើមបាន​មេដាយ​មេដាយប្រាក់​។​



​ក្រៅពី​មេដាយមាស​និង​ប្រាក់​ខាងលើ កីឡាករ​សាច់ដុំ ណុំ សុ​បិ​ន្ត ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បានឈ្នះ​មេដាយ​សំរឹទ្ធ​១​ផងដែរ​លើ​វិញ្ញាសា​បង្ហាញ​សាច់ដុំ​កម្ពស់​១,៦៧​ម៉ែត្រ​ឡើង​ក្នុងចំណោម​កីឡាករ​៥​រូប​ចូលរួម​។



​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក 9th WBPF World Bodybuilding & Physique Sports Championships នៅ​ទីក្រុង​អាល់​ឡាន​បា​តា​ប្រទេស​ម៉ុង​ហ្គោ​លី ដែល​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៩ ខែតុលា​មាន​ជាង​៧០​ប្រទេស​ចូលរួម​។ ក្នុងនោះ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​៣​រូប​ឲ្យ​ចូលរួម​រួមមាន​កីឡាករ តឹក ប៊ុន​វី​, សំបូរ ណាន និង​កីឡាករ ណុំ សុ​បិ​ន្ត​៕   


Tag:
 កាយ​វប្បកម្ម​
  តឹក ប៊ុន​វី​
  សំបូរ ណាន​
  ណុំ សុ​បិ​ន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com