ជាតិ
ក្រសួង​អប់រំ ដាក់បញ្ចូល​មុខវិជ្ជា​ភាសា​អង់គ្លេស សម្រាប់​ថ្នាក់បឋមសិក្សា​ពី​ទី​៤ ដល់ទី​៦
08, Oct 2017 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដាក់បញ្ចូល​មុខវិជ្ជា​ភាសា​អង់គ្លេស​ក្នុង​កម្មវិធីសិក្សា​កម្រិត​បឋមសិក្សា​ចំណេះដឹង​ទូទៅ​ពី​ថ្នាក់​ទី​៤ ដល់ទី​៦ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​សិស្ស​បាន​សិក្សា​ជា​មូល​ដ្ឋា ន​ដំបូង​នៃ​ភាសា​អង់គ្លេស សម្រាប់​បន្ត​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​។​



​តាមរយៈ​សេចក្ដីណែនាំ​ចុះ​ថ្ងៃទី​០៦ ខែតុលា ស្ដីពី​ការបង្រៀន និង​រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស​នៅ​សាលាបឋមសិក្សា ក្រសួង​អប់រំ បាន​ប្រាប់​ឲ្យ​គ្រឹះស្ថានសិក្សា​បឋមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ទាំងអស់ ត្រូវ​ប្រើប្រាស់​សៀវភៅ​ភាសា​អង់គ្លេស «English Grade 4, Grade 5  និង Grade 6» ជា​សៀវភៅ​គោល​តែមួយ​ក្នុងការ​បង្រៀន និង​រៀន​នៅតាម​សាលាបឋមសិក្សា​ទូទាំងប្រទេស​។ ក្រសួង​អប់រំ​កំណត់​ដាក់​ប​ញ្ជូ​ល​ម៉ោង​សិក្សា​ទៅក្នុង​កាលវិភាគ​ចំនួន​២​ម៉ោង ក្នុង​មួយ​សប្ដាហ៍​ដែល​មួយ​ម៉ោង​រៀន​ត្រឹម​៤០​នាទី ហើយ​ប្រធាន​កម្រង​ត្រូវ​សហការ​ជាមួយ​នាយក​សាលារៀន ដើម្បី​កំណត់​ម៉ោង​ក្នុង​កាលវិភាគ​ឲ្យ​ច្បាស់លាស់​ឲ្យ​គ្រប់​សាលាបឋមសិក្សា​។​

​ក្រសួង​អប់រំ បានចេញ​សេចក្តីណែនាំ​ដូច្នេះ​ថា​៖«​នាយក​សាលារៀន​ចាត់តាំង​គ្រូបង្រៀន​ដែលមាន​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស ឬ​ធ្លាប់បាន​ចូលរួម​ក្នុង​វគ្គ​តម្រង់ទិស​ការប្រើប្រាស់​កម្មវិធីសិក្សា និង​សៀវភៅ​គោល និង​វិធីសាស្ត្រ​បង្រៀន​ភាសា​ថ្នាក់​សិក្សា​ទាំង​៣​កម្រិត (​ទី​៤​ដល់ទី​៦)​។ ចំពោះ​ម៉ោង​ដែល​គ្រូបង្រៀន​នោះ​នៅ​សេសសល់​ត្រូវ​ជួយ​ការងាររដ្ឋបាល​ឬ​បណ្ណាល័យ​សាលារៀន​»​។​

​ចំណែក​សាលារៀន​ដែល​គ្រូ​ពុំទាន់​បានទទួល​ការបណ្ដុះបណ្ដាល​ការណែនាំ​កម្មវិធីសិក្សា និង​សៀវភៅ​គោល និង​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស​ថ្នាក់​ទី​៤​ដល់ទី​៦​នេះ គណៈ​គ្រប់គ្រង​សាលារៀន​ត្រូវ​ជ្រើសរើស​គ្រូបង្រៀន​ដែល​ចេះ​ភាសា​អង់គ្លេស ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​ឬ​បំប៉ន​សមត្ថភាព​ផ្នែក​កម្មវិធី និង​សៀវភៅ​សិក្សា​គោល និង​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស សម្រាប់​បង្រៀន​នាពេលខាងមុខ​។​នេះ​ជា​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការដាក់បញ្ចូល​ភាសា​អង់គ្លេស​តាំងពី​ថ្នាក់​បឋម​នេះ គឺជា​ការ​កំណែទម្រង់​ល្អុ​មួយ សម្រាប់​ជួយ​បំប៉ន​ចំណេះដឹង​ភាសាបរទេស​របស់​សិស្ស តាំងពី​ថ្នាក់ក្រោម ក៏ដូចជា​លើកកម្ពស់​វិ​រ័យ​អប់រំ​នៅតាម​សាលា​រដ្ឋ​បន្ថែមទៀត​ដែរ​៕

​ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​ដាក់​ប​ញ្ជូ​ល​ការបង្រៀន​ភាសា​អង់គ្លេស​ក្នុង​កម្មវិធី​ម៉ោង​សិក្សា​ថ្នាក់បឋមសិក្សា សម្រាប់​ជា​គ្រឹះ​ក្នុងការ​បន្តទៅ​ថ្នាក់មធ្យមសិក្សា​។​

​ក្រសួង​អប់រំ​បានចេញ​សេចក្ដីណែនាំ​មួយ​ចុះ​ថ្ងៃទី​០៦ ខែតុលា ស្ដីពី​ការបង្រៀន និង​រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស​នៅ​សាលាបឋមសិក្សា ដែល​ក្រសួង​បានដាក់​បញ្ចូល​មុខវិជ្ជា​ភាសា​អង់គ្លេស​ក្នុង​កម្មវិធីសិក្សា​កម្រិត​បឋមសិក្សា​ចំណេះដឹង​ទូទៅ​ពី​ថ្នាក់​ទី​៤ ដល់ទី ៦ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​សិស្ស​បាន​សិក្សា​ជា​មូលដ្ឋាន​ដំបូង​នៃ​ភាសា​អង់គ្លេស​សម្រាប់​បន្ត​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​។​

​ក្រសួង​អប់រំ​បន្តថា សម្រាប់​ការសិក្សា​ភាសា​អង់គ្លេស​នៅ​ថ្នាក់បឋមសិក្សា​នេះ គ្រប់​គ្រឹះស្ថានសិក្សា​បឋមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ទាំងអស់ ត្រូវ​ប្រើប្រាស់​សៀវភៅ​ភាសា​អង់គ្លេស English Grade 4, Grade 5  និង Grade 6 ជា​សៀវភៅ​គោល​តែមួយ​ក្នុងការ​បង្រៀន និង​រៀន​នៅតាម​សាលាបឋមសិក្សា​ទូទាំងប្រទេស​។​

​ជាមួយគ្នា​នោះដែរ ក្រសួង​អប់រំ​បានដាក់​ប​ញ្ជូ​ល​ម៉ោង​សិក្សា​ទៅក្នុង​កាលវិភាគ​ចំនួន​២​ម៉ោង ក្នុង​មួយ​សប្ដាហ៍​ដែល​មួយ​ម៉ោង​រៀន​ត្រឹម​៤០​នាទី ហើយ​ប្រធាន​កម្រង​ត្រូវ​សហការ​ជាមួយ​នាយក​សាលារៀន ដើម្បី​កំណត់​ម៉ោង​ក្នុង​កាលវិភាគ​ឲ្យ​ច្បាស់លាស់​ឲ្យ​គ្រប់​សាលាបឋមសិក្សា​។​

​ក្រសួង​អប់រំ​បន្ថែមថា ការ​រើស​គ្រូបង្រៀន​គឺជា​ការចាត់​តាំងរបស់​នាយក​សាលា​ដោយ​ផ្ដោតលើ​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស ឬ​ធ្លាប់បាន​ចូលរួម​ក្នុង​វគ្គ​តម្រង់ទិស​ការប្រើប្រាស់​កម្មវិធីសិក្សា និង​សៀវភៅ​គោល និង​វិធីសាស្ត្រ​បង្រៀន​ភាសា​ថ្នាក់​សិក្សា​ទាំង​៣​កម្រិត (​ទី​៤​ដល់ទី​៦) ហើយ​ម៉ោង​ដែល​គ្រូបង្រៀន​នោះ​នៅ​សេសសល់​ត្រូវ​ជួយ​ការងាររដ្ឋបាល​ឬ​បណ្ណាល័យ​សាលារៀន​។​

​ក្រសួង​អប់រំ​ក៏​អនុញ្ញាត​ឲ្យ​គណៈ​គ្រប់គ្រង​នៃ​សាលា​ណា​ដែល​ពុំទាន់​បានទទួល​ការបណ្ដុះបណ្ដាល​ពី​កម្មវិធីសិក្សា និង​សៀវភៅ​គោល និង​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស​ថ្នាក់​ទី​៤​ដល់ទី​៦​នេះ ត្រូវ​ជ្រើសរើស​គ្រូបង្រៀន​ដែល​ចេះ​ភាសា​អង់គ្លេស ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​ឬ​បំប៉ន​សមត្ថភាព​ផ្នែក​កម្មវិធី និង​សៀវភៅ​សិក្សា​គោល និង​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស សម្រាប់​បង្រៀន​នាពេលខាងមុខ​។​

​ចំពោះ​ការកំណត់​ពិន្ទុ​ត្រូវធ្វើឡើង​តាម​ការវាយតម្លៃ​ទៅលើ​សមាសភាគ​ទាំង​៤​នៃ​ភាសា​អង់គ្លេស​គឺ ការ​ស្ដាប់ ការអាន ការនិយាយ និង​ការសរសេរ ដែល​ពិន្ទុសរុប​ស្មើនឹង​១០​ពិន្ទុ​ដូច​មុខវិជ្ជា​ផ្សេងទៀត​ដែរ​៕


Tag:
 អប់រំ​
 ​ ភាសា​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com