អត្ថបទពាណិជ្ជកម្ម
SOYO ប្រកាស​បើក​ការប្រកួត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​រដូវ​កាល​ទី​២
09, Oct 2017 , 2:24 pm        
រូបភាព
​បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​ទី​១ នៃ​ការប្រកួត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​កន្លងទៅ ឥលូវ​នេះ​SOYO ដែលជា​កម្មវិធី​ទស្សនា​វីដេអូ​ដ៏​ពេញនិយម​ក្នុង ប្រទេស​កម្ពុជា ប្រកាស​ការប្រកួត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​រដូវ​កាល​ទី​២ ទៅដល់​ផលិតករ​ភាពយន្ត​គ្រប់រូប​នៅ​ទូទាំង ប្រទេស​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់​ចំនួន ១០០០ ដុល្លារ​សម្រាប់​ការផលិត ខ្សែភាពយន្ត​របស់​ពួកគេ​។

​ការប្រកួត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​នេះ​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន​Sabay​ឌីជីថល​ដែលជា​ក្រុមហ៊ុន ប្រព័ន្ធ ផ្សព្វផ្សាយ​ដ៏​ធំជាងគេ​នៅក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា និង ផលិតកម្ម​ក្នុងស្រុក ComeTogether Films ដើម្បី​ផ្តល់ឱកាស​ទៅដល់​ផលិតករ​ខ្មែរ​ថ្មី​ជំនាន់​ក្រោយ​។ ក្រុមហ៊ុន​Sabay​បានផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ចំនួន ១០០០ ដុល្លារ​សម្រាប់​ខ្សែភាពយន្ត​នីមួយៗ​ចំនួន​១២​រឿង រីឯ​ផលិតកម្ម ComeTogether Films ជួយ​ផ្នែក​បណ្តុះបណ្តាល បច្ចេកទេស និង ភាព​ច្នៃប្រឌិត​ទៅដល់​ក្រុម​ផលិតករ​នីមួយៗ​។ តួ​សំខាន់ៗ​ស្ទើរតែ ទាំងអស់​នៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ខ្លី​គឺជា​សិក្ខា​ម​ថ្មីៗ​ដែល​ទទួលបាន​ការបង្ហាត់​បង្ហាញ​ពី ផលិតកម្ម​ក្នុងស្រុក ComeTogether Films ដែល​សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ដ និង ផ្សព្វផ្សាយ​វប្បធម៌ របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​។ ខ្សែភាពយន្ត​ខ្នាត​ខ្លី​ចំនួន​១២​រឿង​ដែល​បាន​ផលិតឡើង​កាលពី​រដូវ​កាល មុន​ក្រោម​ប្រធានបទ “Sabay” ដែល​មានន័យថា “ ភាព​រីករាយ “ ពេលនេះ​ត្រូវបាន​ដាក់ជូន​ទស្សនា​ដោយ​សេរី នៅលើ​ប្រព័ន្ធ​អន​ឡាញ​តាមរយៈ​កម្មវិធី SOYO​។​



​ផលិតករ​គ្រប់​វ័យ​ទាំងអស់​ដែលមាន​ឬ​ពុំមាន​បទ​សោធន៍​អាច​ចូលរួម​ប្រកួត​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​នៅ រដូវ​កាល​ទី​២​នេះ​ក្នុង​ប្រធានបទ​ទាក់ទង​នឹង​“​ស្នេហា​”​។ «​សេ្ន​ហា​» គឺជា​ប្រធានបទ​សម្រាប់​រដូវ​កាល​ថ្មី​នេះ ដូច្នេះ​ផលិតករ និង​អ្នក​ដែលមាន​ចំណង់​ចំណូលចិត្ត​ផលិត​កុន​មាន​ចំណាប់អារម្មណ៍ ឬ​មាន​សាច់រឿង លក្ខណៈ​ប្លែក​ពី​គេ​ទាក់ទង​នឹង​ស្នេហា មិន​ថា​ជា​រឿង​សប្បាយ ការជំរុញ​ទឹកចិត្ត ឬក៏​សោកសៅ​នោះទេ បេក្ខជន​អាច​ចូលរួម​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ រហូតដល់​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ ២០១៧ ដោយ​ផ្ញើរ​សាច់រឿង​ជា​២​ភាសា​រួមមាន​ភាសា​ខ្មែរ​និង​អង់គ្លេស​មកកាន់ SOYO តាមរយៈ​អ៊ីមែល [email protected]។ ក្រុម​ផលិតករ​ជ័យលាភី​នីមួយៗ នឹង​ទទួលបាន​រង្វាន់ ១០០០ ដុល្លារ​ដើម្បី​ផលិត​ខ្សែភាពយន្ត​របស់ខ្លួន​មុន​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៨​។ គន្លឹះ​សម្រាប់​បេក្ខជន​ក្នុង ការប្រកួត​នេះ​គឺ​ត្រូវខិតខំ​បង្កើត​សាច់រឿង​ដែលមាន​លក្ខណៈ​ប្លែក​ពី​គេ និង​ភាព​ច្នៃប្រឌិត ហើយ​និង​ស្របតាម ចំណង់​ចំណូលចិត្ត​របស់​ទស្សនិកជន​ខ្មែរ​។ សម្រាប់​ព័​ត៍​មាន​បន្ថែម​ទាក់ទង​នឹង​ការ​ប្រ​កូត​ប្រជែង​ខ្សែភាពយន្ត​ខ្លី នេះ​សូម​ចូលទៅ​កាន់ shortfilms.sabay.com

SOYO​ប្តេជ្ញា​ធ្វើការ​លើកកម្ពស់​វិស័យ​ភាពយន្ត​ក្នុងស្រុក​ដើម្បី​ជំរុញអោយមាន​ការផលិត​វីដេអូ​ល្អឥតខ្ចោះ​សម្រាប់ ទស្សនិកជន​ក្នុងស្រុក និង​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​ច្រើន​។

​គ្រប់​ភាពយន្ត​ទាំងអស់​ដែល​ធ្វើឡើង​ទាក់ទង​នឹង​ប្រធានបទ “​សប្បាយ​” និង “​ស្នេហា​” នឹង​រាប់បញ្ចូល​ក្នុងការ ប្រកួត​យក​ពានរង្វាន់ SOYO រីឯ​អ្នកចូលរួម​នឹង​ឈ្នះ​រង្វាន់​ផ្សេងៗ​ដូចជា រឿង​ល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) ការសម្តែង​ល្អ​បំផុត (Best Screenplay) ការថត​ភាពយន្ត​ល្អ​បំផុត (Best Cinematography) សម្លេង​និង​ការ​ឌី​ហ្សា​ញ​ល្អ​បំផុត (Best Sound & Design) ការរៀបចំ​ផលិត​ល្អ​បំផុត​(Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត​(Best Actor) អ្នក​សម្តែង​ស្រី ល្អ​បំផុត (Best Actor) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត​(Best Music)​។

​លោក ស៊ុត ឈាង​ឡេង នាយក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់ SOYO បាន​មានប្រសាសន៍ថា​:“Soyo បង្កើតឡើង​មិនមែន​តែ​ផ្តោត​សំខាន់​ទៅលើ​ប្រាក់ចំណេញ​តែមួយ​មុខ​នោះទេ គឺ យើង​បាន​ចូលរួមចំនែក​គាំទ្រ​វិស័យ​ខ្សែភាពយន្ត​ខ្មែរ បង្កើត​ទីផ្សារការងារ និង ឱកាស​ជូន​ដល់​ផលិតក​វ័យក្មេង​ដែល​គាត់​ស្រលាញ់​ការថត​កុន​តែ​ពុំមាន​លទ្ធភាព​ក្នុង​ការផលិត ហើយ​ថែមទាំង បង្រៀន និង បង្ហាត់បង្ហាញ​គាត់​នៅ​គន្លឹះ​ល្អៗ ដើម្បី​ផលិត​កុន​អោយមាន​គុណភាព សម្រាប់​បំរើ​ដល់​ទស្ស​និជ​ន​ទាំងអស់​”​។ លោក​បន្តទៀតថា​: “​នៅក្នុង​រដូវ​កាល​ទី​២​នេះ យើងខ្ញុំ​លើកទឹកចិត្ត​ហើយក៏​រំពឹង​ផងដែរ​ថា​នឹងមាន​ការចូលរួម​ផ្ញើរ​សាច់រឿង​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ពី​គ្រប់​មជ្ឈដ្ឋាន​”​។​



​កម្មវិធី​SOYO គឺជា​ប្រព័ន្ធ​វីដេអូ​អន​ឡាយ​ប្រើប្រាស់​តាម​ប្រព័ន្ធ អុ​ី​ន​ធឺ​ណែ​ត​ដែលជា​តម្រូវការ អ្នកទស្សនា ក្នុងប្រទេស​កម្ពុជា ហើយ​ផ្តល់ជូន​នូវ​ខ្សែ ភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធី​ទូរទស្សន៍ និង​រឿង​ភាគ​ជាច្រើន ដែល​កែសម្រួល​ជា​ភាសា​ខ្មែរ (​សម្លេង និង អក្សរ​ខ្មែរ​) សម្រាប់​ទស្សនិកជន​ក​ម្ពុ​ជា​។ ផែនការ​បន្ទាន់​របស់​SOYO គឺ​ត្រូវ​រួមបញ្ចូល​ខ្សែភាពយន្ត​ខ្លីៗ កម្មវិធី​កំប្លែង ការជជែក​កំសាន្ត​និង​ការកម្សាន្ត​ដ៏​ល្បីៗ​ដែលមាន​សិទ្ធិ​ប្រើប្រាស់ ត្រឹមត្រូវ​។​

​ខ្សែភាពយន្ត​និង​វីដេអូ​ថ្មីៗ​របស់​SOYO នឹងត្រូវ​ធ្វើការ​ដាក់បញ្ចូល រៀងរាល់​សប្តាហ៍ និង​រៀងរាល់ខែ ហើយ​អាច រកបាន​នៅលើ​ប្រព័ន្ធ​iOS, Android និង នៅលើ​កុំព្យូទ័រ តាមរយៈ Web  Broswer​។  អតិថិជន SOYO ដែល ទើបនឹង​ចុះឈ្មោះ នឹង ត្រូវបាន​ផ្តល់ជូន​នូវ​កញ្ចប់​វីដេអូ មើល​ដោយ​ឥតគិតថ្លៃ​។ ដើម្បី​ចូល​ប្រើ និង​មើល​គ្រប់ រឿង​ទាំងអស់ អ្នក​ប្រើ​នឹងត្រូវ​ចុះឈ្មោះ​ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរស័ព្ទ​និង ទិញ​គម្រោង​ដែល​ផ្តល់ជូន​តាម​ចំណង់ ចំណូលចិត្ត​របស់ខ្លួន​។​

​សូម​ចូលទៅ​កាន់ https://soyo.sabay.com ឬ​ទាញយក​កម្មវិធី 'SOYO' ពី Google Play ឬ Apple App Store​។ សូម​រីករាយ​ជាមួយ​ខ្សែភាពយន្ត រឿង​ភាគ​ទូរទស្សន៍​ដ៏​សំបូរបែប ភាពយន្ត​ខ្លីៗ កម្ម​វី​ធី​សម្បូរបែប ផ្សេងៗ​ជាច្រើន​ទៀត នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​លើ​គ្រប់​ឧបករណ៍​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com