អន្តរជាតិ
តើ​ប្រទេស​ណាខ្លះ នៅ​បន្ត​ទទួលស្គាល់ «​តៃវ៉ាន់​»​ជា​រដ្ឋ​?
15, Oct 2017 , 1:39 pm        
រូបភាព
ដោយ:
​គេហទំព័រ​ផ្លូវការ​ក្រសួងការបរទេស​តៃវ៉ាន់ ​មកដល់ពេលនេះ​មាន​ប្រទេស​មិន​ច្រើន​ឡើយ ដែល​បានទទួល​ស្គាល់ តៃវ៉ាន់ ជា​ប្រទេស​ស្របច្បាប់​នោះ ។ នេះ​ក៏ដោយ​សារ ប្រទេស​ជាច្រើន​បានប្រកាស​គោរព​គោលនយោបាយ «​ចិន​តែមួយ​» ពោលគឺ តៃវ៉ាន់ គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ចិន​ប៉ុណ្ណោះ​។


 
​ពិតណាស់ ជាគោលការណ៍​អន្តរជាតិ និង​ស្ទើរតែ​បាន​ក្លាយជា​ទំនៀមទម្លាប់​អន្តរជាតិ​ហើយ​នោះ ដើម្បី​ក្លាយជា​ប្រទេសមួយ​ស្របច្បាប់ រដ្ឋ​នោះ ត្រូវមាន​លក្ខខណ្ឌ​ចម្បង​ដូចជា ១. ទឹកដី ២. ប្រជាជន ៣. រដ្ឋាភិបាល និង​ចុងក្រោយ​នោះ​ការទទួលស្គាល់​ជា​អន្តរជាតិ​(​ទំនាក់ទំនង​ការទូត​ផ្លូវការ​) ។

​ដោយឡែក​សម្រាប់​តៃវ៉ាន់​វិញ បាន​បំពេញ​លក្ខខណ្ឌ​ស្ទើរតែ​ទាំងអស់​ហើយ​។ នៅឡើយ​តែ​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​នោះទេ ដែល​តៃវ៉ាន់ មិនអាច​បំពេញបាន ។ ប្រទេស​ដែល​ធ្លាប់​តែមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ពីមុន បានចាប់ផ្តើម​ដោះដៃ ម្តង​មួយៗ ដ្បិត​ប្រទេស​ទាំងនោះ ត្រូវ​ស្រវា​ចាប់​ចិន ដែល​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ស្របច្បាប់ ។​

​ខាងក្រោម​នេះ គឺជា​បញ្ជីរាយឈ្មោះ​ប្រទេស​ឬ​រដ្ឋ ដែល​នៅតែ​ទទួលស្គាល់​តៃវ៉ាន់​ជា​ប្រទេស និង​ថែមទាំង​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ដែល​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងការបរទេស​តៃវ៉ាន់
+ តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​
១. គី​រី​បាទី (Kiribati)
២. កោះ​សាធារណរដ្ឋ​ម៉ា​ហ្សា​ល់ ( Republic of the Marshall Islands)
៣. ណូ​រូ (Nauru)
៤. សាធារណរដ្ឋ​ប៉ា​ឡោ (Republic of Palau)
៥. កោះ​សូ​ឡូ​មុន (Solomon Island)
៦. Tuvalu 
+ អាហ្វ្រិក​
១. បូ​គី​ណា​ហ្វា​សូ ( Burkina Faso)
២. ស្វា​ស៊ី​ឡង់ (Kingdom of Swaziland)
+ អឺរ៉ុប
១. Holy See
+ អាមេរិក​ឡាទីន និង​ខា​រ៉ា​ប៊ី​ន
១. បេ​លី (Belize)
២. ដូ​មី​និក (The Dominican Republic)
៣. អែល​សាល់​វ៉ា​ឌ័​រ (El Salvador)
៤. ក្វា​តេ​ម៉ា​ឡា (The Republic of Guatemala)
៥. ហៃ​ទី (Haiti)
៦. សាធារណរដ្ឋ​ហុង​ឌូ​រ៉ា (The Republic of Honduras)
៧. នី​កា​រ៉ា​ហ្កា (Nicaragua)
៨. ប៉ា​រ៉ា​ហ្កា​យ (The Republic of Paraguay)
៩. St. Kitts and Nevis
១០. សាំង​លូ​សី (Saint Lucia)
១១. St. Vincent & the Grenadines ៕


Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com