ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង​៖ បក្ស​ដែល​ទទួលយក​អាសនៈ CNRP ស្មើ «​ទទួលផល​ចោរកម្ម​»
16, Oct 2017 , 10:15 am        
រូបភាព
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះ​ជាតិ
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះ​ជាតិ
ដោយ: ថ្មីៗ
​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) បានចាត់ទុក​ការយក​ច្បាប់បោះឆ្នោត​ទៅធ្វើ​វិសោធនកម្ម​ដែល​នាំ​ឲ្យ​មានការ​បែងចែក​អាសនៈ​របស់​គណបក្សនយោបាយ​មួយ  ថា​ជាការ​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​។ លោក​បាន​ចំអក​ថា អ្នក​ដែល​ទទួលយក​អាសនៈ​ពី​ការបែងចែក​នេះ មាន​ឈ្មោះថា «​ទទួលផល​ចោរកម្ម​»​។​



​អ្នកតំណាងរាស្ត្រ​៦៧​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានអនុម័ត​ជា​ឯក​ច្ឆ័​ន លើ​សេចក្តីស្នើ​កែប្រែ​ច្បាប់​ចំនួន​៤  នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែតុលា នេះ ដែល​ក្នុងនោះ​មានច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ។​

​នៅ​ថ្ងៃ​ដដែល អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មិនអាច​យកមកអនុវត្ត​នៅក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា និង​អាណត្តិ​ទី​៤ នៃ​ការបោះឆ្នោត​ឃុំ សង្កាត់​បានឡើយ ព្រោះ​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ ។​

​លោក​បាន​បន្ថែមថា​៖ «​ប្រសិនបើ អ្នកណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់ ខាងលើនេះ ទៅ​អនុវត្ត​ក្នុង​បែងចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្សនយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្សនយោបាយ​ដទៃ គឺជា​ការ ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ យ៉ាង​កម្រោល ហើយ​អ្នកទទួលយក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មានឈ្មោះ ថា  ទទួលផល​ចោរកម្ម​» ៕


Tag:
 អេង ឆៃអ៊ាង​
  សភា​
  ច្បាប់​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com