ពីនេះ ពីនោះ
តើ​រវាង​ពាក្យ «​សុច្ចរិត​, សុចរិត​, សុច្ច​រឹត​, សុច​រឹត​» មួយណា​ត្រូវ​?
24, Oct 2017 , 7:28 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ភាគច្រើន នៅតែ​យល់ច្រឡំ​ពាក្យ «​សុច្ចរិត​, សុចរិត​, សុច្ច​រឹត​, សុច​រឹត​» ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ​។ ខាងក្រោម​នេះ​ជា​ពន្យល់​បញ្ជាក់​អំពី​ពាក្យ​ដែល​ត្រូវ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ៖

 
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ «​សុចរិត​» ជា​នាមសព្ទ មានន័យថា ការប្រព្រឹត្ត​ល្អ គឺ​កាន់​សុចរិត​, មាន​សុចរិត ឬ​សុចរិតធម៌​។ សុចរិតយុត្តិធម៌ គឺ​សុចរិត​និង​យុត្តិធម៌​, យុត្តិធម៌​មាន​សុចរិត​ជា​ប្រមុខ ឬ​ជា​ប្រធាន​។ ពាក្យ​«​សុច្ចរិត​»​នេះ គឺ​ផ្ទុយ​នឹង​ពាក្យ «​ទុច្ចរិត​» ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com