អត្ថបទពាណិជ្ជកម្ម
​អតិថិជន​ខេត្តកំពង់ស្ពឺ​មានសំណាង​ឈ្នះ​រង្វាន់​ធំ​២០​លាន​រៀល​ពី​ឆ្នោត​កោស​មហា​សំណាង​
24, Oct 2017 , 9:10 am        
រូបភាព
​ពិតជា​មានសំណាង​ដ៏​មហាអស្ចារ្យ​មែនអតិថិជនឆ្នោត​កោស​មហា​សំណាង​ឈ្មោះ លោក​សុខ រតនា រស់នៅ​ម្ដុំ ទឹកធ្លាក់​ថ្ម​ឆាយ ឃុំ​ត្រពាំង​ជោ ស្រុក​ឱរា​ល់ ខេត្តកំពង់ស្ពឺមាន សំណាង​ឈ្នះ​នូវរង្វាន់​ធំ​ជាមួយ​ទឹកប្រាក់​ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​ចំនួន​២០​លាន​រៀល​ពី​ឆ្នោត​កោស​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​ខ្លួន​គ្រាន់តែ​ចំណាយ​ថវិកា​ដ៏​តិចតួច​តែប៉ុណ្ណោះ​ក្នុងការ​កោស​ផ្សងសំណាង​កម្សាន្ត​អារម្មណ៍​។

បន្ទាប់​ចាប់ផ្តើម​ពី​ទទួលដំណឹង​ថា អតិថិជន​របស់ខ្លួន​មានសំណាង​ឈ្នះ​នូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល​នេះ​ភ្លាម ក្រុមការងារ​របស់​ឆ្នោត​មហា​សំណាង​បាន​រួសរាន់​ក្នុង​ការយក​រង្វាន់​នូវ​ទឹកប្រាក់​ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​នេះ​ចុះទៅ​ប្រគល់​ដល់ផ្ទះ​អតិថិជន​ទាំងយប់​ដោយ​មិន​ខ្វល់​ពី​ការនឿយហត់​ដែល​ខ្លួន​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ​ហើយ​នោះ ដើម្បី​បញ្ជាក់ជូន​អតិថិជន​របស់ខ្លួន​អំពី​ការយកចិត្តទុកដាក់ និង​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​។ គួរ​រំលឹក​ផងដែរ​ថា​កាលពី​សប្តាហ៍​មុន​ក៏មាន​អតិថិ​ជ​រស់នៅ​ម្តុំ​ផ្សារ​វាលរិញ​ខេត្ត​កំពង់សោម​ដែលមាន​សំណាង​ឈ្នះ​នូវ​រង្វាន់​ធំ​ម្តង​រួចមកហើយ​នូវ​ទឹកប្រាក់​៤​លាន​រៀល​ពី​ឆ្នោត​កោស​មហា​សំណាង​នេះ ។



ឆ្នោត​កោស​មហា​សំណាង​ត្រូវ​ដាក់អោយ​ដំណើរការ​សាកល្បង​កាលពី​សប្តាហ៍​មុន​ដែល​ផ្តល់ឱកាស​ដល់​ពុក​ម៉ែ​បងប្អូន​អាច​ឈ្នះ​នូវ​ទឹកប្រាក់​រហូតដល់​៨០​លាន​រៀល​ដោយ​គ្រាន់តែ​ចំណាយ​នូវ​ទឹកប្រាក់​ដ៏​តិចតួច​បំផុត​របស់​ពុក​ម៉ែ​បងប្អូន​។ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​បាន​បង្កើត​នូវ​ឆ្នោត​កោស​មហា​សំណាង ក្នុង​គោលបំណង​ផ្តល់​ជាការ​កម្សាន្ត​បែប​ឆ្នោត​កោស​មួយ​ប្រភេទ​នេះ​ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល កាន់តែ​ចំណាយ​តិច និង​កោស​ភ្លាម​ឈ្នះ​ភ្លាម​មិនបាច់​រង់ចាំ​យូរ​។ ពុក​ម៉ែ​បងប្អូន​អាច​រក​ជាវ បាន​ជាមួយនឹង​ឆ្នោត​កោស​មហា​សំណាង​នៅ​គ្រប់​តំណាង​ឆ្នោត​មហា​សំណាង​នៅតាម​ភូមិ​ឃុំ​ដែល​នៅ​ជិត​ផ្ទះ​របស់​បងប្អូន​ពុក​ម៉ែ​បំផុត ហើយ​បើ​ខុស​ក៏​គ្មាន​ផលប៉ះបាល់​អ្វី​ដែរ ដោយ​ការ​ធ្វើឡើង​នេះ​គ្រាន់តែ​ជាការ​កម្សាន្ត​តែប៉ុណ្ណោះ​។





​តោះ​នាំគ្នា​កោស​រក​សំណាង​ជាមួយ​ឆ្នោត​កោស​មហា​សំណាង កោស​ភ្លាម​ឈ្នះ​ភ្លាម​!




​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖០៧០ ២៣៥ ២៣៥ / ០៩៩ ២៣៥ ២៣៥៕

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com