ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់​យូ​ហ្គា​ប្រហែល​ជាមាន​ប្រយោជន៍​រយៈពេល​វែង​លើ​អ្នកជំងឺ​បាក់​ទឹក​ចិ​ត្ត
25, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា ការហាត់​ក្បាច់​យូ​ហ្គា​អាច​បំបាត់​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​បាន​។ រឿងនេះ​គឺ​បានមកពី​ការសិក្សា​ដ៏​ធំ​មួយ ប៉ុន្តែ​វា​មិនបាន​រកឃើញ​នូវ​អត្ថប្រយោជន​៦​អ្វី​ពី​ការហាត់​យូ​ហ្គា​នៅ​ចុងបញ្ចប់​នៃ​ការសិក្សា​រយៈពេល ១០​សប្តាហ៍​ឡើយ​។ គេ​គ្រាន់តែ​ដឹងថា វា​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ជំងឺ​បាក់​ទឹកចិត្ត​ធូរស្រាល​ប៉ុណ្ណោះ​ក្នុង​រយៈពេល​តាមដាន ៦​ខែ​។​



​ការសិក្សា​របស់​អាមេរិក​មួយ​នេះ​មានការ​ចូលរួម​ដោយ​មនុស្ស​ធំ​ចំនួន ១២២​នាក់ ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​កម្រិត​មធ្យម និង​មិន​ឆ្លើយតប​លើ​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ទេ​។ ដូច្នេះ​ពួកគេ​ត្រូវបាន​គេ​រៀបចំ​ឲ្យ​ហាត់​យូ​ហ្គា​ចំនួន ១០​សប្តាហ៍ និង​រៀន​ថ្នាក់​អប់រំ​សុខភាព​ផង​។​

​ថ្វីបើ​លទ្ធផល​នៃ​ការសិក្សា​នេះ​ឃើញថា រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​មាន​ភាព​ធូរស្រាល​មែន​ក៏ដោយ តែ​វា​មិនបាន​ផ្តល់​អំណះអំណាង​ណាមួយ​ថា ការហាត់​យូ​ហ្គា​មាន​ប្រយោជន៍​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត​នៅឡើយ​ទេ​។ ការសិក្សា​នេះ​ក៏​មិនអាច​ផ្លាស់ប្តូរ​ក្បួន​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​ការប្រើ​វិធី​ដូចជា ព្យាបាល​ដោយ​ផ្លាស់ប្តូរ​អាកប្បកិរិយា ព្រមទាំង​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មាន​អំណះអំណាង​មួយ​ដែល​និយាយថា ការហាត់​ប្រាណ និង​ការធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់ គឺជា​គន្លឹះ​ដ៏​សំខាន់​របស់​យូ​ហ្គា ដែល​ជំរុញ​ដល់​អារម្មណ៍​ផ្លូវចិត្ត​កាន់តែ​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com