ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​កង្វះ​វីតាមីន D មាន​ជាប់ទាក់ទង​នឹង​ការ​រលាក​ពោះវៀន​
25, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន (Irritable Bowel Syndrome, IBS) គឺជា​ជំងឺ​នៅ​ផ្លូវ​រំលាយ​អាហារ​មួយ​ប្រភេទ​ដែល​បង្ក​ជាការ​រាករូស ទ​លា់​លម​ក ឬ​ទាំងពីរ​តែម្តង ព្រមទាំង​ឈឺចាប់​ក្នុង​ពោះ និង​ហើមពោះ​។ វា​ជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់ ហើយក៏​មិនទាន់​យល់ដឹងបាន​ច្រើន​នៅឡើយ​ទេ​។​



​ការសិក្សា​ដ៏​តូច​មួយ​បាន​តាមដាន​ទៅលើ​អ្នកជំងឺ IBS ប្រមាណ ៥០​នាក់ ដែល​ត្រូវ​បានផ្តល់​ឈាម​ដើម្បី​វាយតម្លៃ​ទៅលើ​កម្រិត​វីតាមីន D​។ វា​ត្រូវបាន​គេ​រកឃើញថា អ្នក​ដែលមាន​ជំងឺ IBS ៧៨​ភាគរយ គឺ​មិនមាន​វីតាមីន D គ្រប់គ្រាន់​ក្នុង​រាងកាយ​ឡើយ​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការប្រើ​ថ្នាំ​បំប៉ន​វីតាមីន D អាច​បង្កើន​ចំនួន​វីតាមីន D ក្នុង​ឈាម​បាន ប៉ុន្តែ​រោគសញ្ញា​នៃ​ជំងឺ IBS មិនមាន​ការថយចុះ​សោះ​។ យ៉ាងណាមិញ វិធីសាស្ត្រ​ព្យាបាល​ជំងឺ IBS គួរតែមាន​ការចៀសវាង​ភេសជ្ជៈ ឬ​អាហារ​ដែល​បង្ក​រោគសញ្ញា​របស់​ជំងឺ​នេះ ព្រមទាំង​ផ្លាស់ប្តូរ​របប​អាហារ​ដែលមាន​ជាតិ​សរសៃ ហាត់ប្រាណ​ទៀងទាត់ និង​បន្ថយ​ស្ត្រេ​ស​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com