ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បាក់តេរី​ដែល​រកឃើញ​ក្នុង​ទឹកឃ្មុំ​ប្រហែលជា​ជួយ​ប្រឆាំង​ការបង្ក​រោគ​បាន​
26, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Independent បាន​ឲ្យ​ដឹងថា បាក់តេរី​ដែលមាន​ក្នុង​ទឹកឃ្មុំ​អាច​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្តូរ​ដល់​ការប្រើ​ថ្នាំ​ផ្សះ​បាន​។​



​ពិភពលោក​សព្វថ្ងៃ​កំពុងតែ​ត្រូវការ​ថ្នាំ​ផ្សះ​ថ្មីៗ​ដើម្បី​ទប់ស្កាត់​ការលូតលាស់​បាក់តេរី​ដែល​ស៊ាំ​ថ្នាំ​ផ្សះ​។ ការសិក្សា​ថ្មី​បាន​រកឃើញថា បាក់តេរី​ចំនួន ១៣​ប្រភេទ​កំពុងតែ​រស់នៅក្នុង​ទឹកឃ្មុំ តែ​វា​អាច​បន្ថយ​ការ​ស៊ាំ​ថ្នាំ​ផ្សះ​របស់​បាក់តេរី​ក្នុង​រាងកាយ​មនុស្ស​យើង​បាន​ដូចជា MRSA ដែល​រឿងនេះ​ត្រូវបាន​គេ​ដឹង​ក្នុង​មន្ទីរពិសោធន៍​។​

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​បាក់តេរី និង​មេរោគ​ផ្សិត​ស៊ាំ​ថ្នាំ​ផ្សះ ជាពិសេស​អ្នក​ដែលមាន​របួស​បង្ក​រោគ​ដោយ​ពពួក​មេរោគ MRSA និង​បាក់តេរី E.Coli មួយចំនួន​។ ពួកគេ​បាន​រកឃើញថា មេរោគ​ទាំងនេះ​គឺ​ងាយ​ងាប់​វិញ​ជាមួយនឹង​បាក់តេរី​ទាំង ១៣​ដែលមាន​ក្នុង​ទឹកឃ្មុំ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ខណៈពេលដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​ប្រស​សិទ្ធ​ភាព​ជាង​ការប្រើ​ថ្នាំ​ផ្សះ​ដែលមាន​រួច​ក៏ដោយ តែ​ពួកគេ​នៅ​មិនទាន់បាន​ថ្វើ​តេស្ត​ថា​ភាពខុសគ្នា​មួយ​នេះ​ទំនងជា​កើតឡើង​ដោយ​ចៃដន្យ​ឬ​អត់​នោះទេ ហើយក៏​មិនទាន់​ទាញ​ជា​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​នៅឡើយ​ដែរ​។​

​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា បាក់តេរី​ក្នុង​ទឹកឃ្មុំ​បាន​ផលិត​នូវ​សារធាតុពុល​ខុសៗ​គ្នាច្រើន​ដែល​ឆ្លើយតប​ក្នុងការ​ស្លាប់​បាក់តេរី​ផ្សេងទៀត​។ ជា​អ​កុស​ល្យ តាម​ការស្រាវជ្រាវ​មុនៗ​បាន​រកឃើញថា បាក់តេរី​ក្នុង​ទឹកឃ្មុំ​ដែលមាន​ប្រសិទ្ធភាព​នេះ​គឺ​មានតែ​ក្នុង​ទឹកឃ្មុំ​ដែល​ស្រស់ៗ​ប៉ុណ្ណោះ ហើយ​បាក់តេរី​នេះ​នឹង​ងាប់​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ក្រោយ ហើយ​វា​ក៏​មិនមាន​ក្នុង​ទឹកឃ្មុំ​ដែល​គេ​លក់​នៅតាម​ផ្សារ ឬ​ហាង​ទំនើប​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com