ពីនេះ ពីនោះ
ប្រហុក​-​ផ្អក ជា​មុខម្ហូប​ប្រពៃណី​ដែល​ប្រជាជន​កម្ពុជា​និយម​ចូលចិត្ត​
25, Oct 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។ ប្រជាជន​កម្ពុជា ភាគច្រើន​ទទួល​ប្រភព​ប្រូតេអ៊ីន​ពី​សាច់​ត្រី​។ ក្នុង​រដូវ​សម្បូរ​ត្រី​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា ប្រជាជន​កម្ពុជា​និយម​ធ្វើ​ប្រហុក​-​ផ្អក​សម្រាប់​រក្សាទុក​ធ្វើជា​ម្ហូប​នៅ​រដូវ​ខ្វះខាត​ត្រី​សាច់​។ ផ្អក​គឺជា​អាហារ​ផ្អាប់​ធ្វើ​ពី​ត្រី​ដូចគ្នា​នឹង​ប្រហុក​ផងដែរ​។ គេ​អាចធ្វើ​ផ្អក​ពី​ត្រី​ល្អិត (​ត្រី​ជញ្ជាត់​) កំ​ពិស ត្រី​ព្រួល ឬ ត្រី​ប្រា​។ល​។



ផ្អក​ត្រូវបាន​គេ​ផ្សំ​គ្រឿង​ផ្សេងៗ ពិសេស​អំបិល រួច​ញាត់​ដាក់​ផ្អាប់​ទុក​ក្នុង​ពាង​, ក្រឡ ឬ​ឪទឹន​ជាដើម ដូច​ក្នុង​រូបភាព​ដែល​បានបង្ហាញ​នេះ​។ ផល​ចាប់​ត្រី​ទឹកសាប​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ត្រី​ក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ គឺ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែលមាន​ផល​ចាប់​ត្រី​ទឹកសាប​ធំៗ​លើ​ពិភពលោក​។ ដោយ​ស្ថិតនៅក្នុង​តំបន់​ត្រូ​ពិ​ក ប្រទេស​កម្ពុ​ជាមាន​ទីតាំង​នៅ​កណ្តាល​នៃ​ឥណ្ឌូចិន រវាង​ប្រទេស​ថៃ វៀតណាម និង​ឡាវ ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។ ទន្លេមេគង្គ​គឺជា​ទន្លេ​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រវែង​ជិត 5000 គីឡូម៉ែត្រ​។

មាន​ប្រភពពី​ទី​បេ​ប្រទេស​ចិន ទន្លេមេគង្គ​បាន​ហូរ​ឆ្លងកាត់​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​កម្ពុជា ហើយ​ហូរ​ចាក់​ទៅ​សមុទ្រ ក្នុងប្រទេស​វៀតណាម​។ អាង​ទន្លេមេគង្គ​មាន​ទំហំ​ប្រហែល 795.000 គីឡូម៉ែត្រ​ការ៉េ និង​មាន​ល្បឿន​ហូរ​ជា​មធ្យម​គឺ​ប្រហែល 15,000 ម៉ែត្រគូប​/​វិនាទី​។ សំណង់​ទំ​បន់​វា​រី​អគ្គិសនី អាចធ្វើ​ឲ្យ​ទំហំ​អាង និង​ល្បឿន​ហូរ​នៃ​ទឹកទន្លេ​មេគង្គ​ប្រែប្រួល​នា​ថ្ងៃ​អនាគត​។

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com