ពីនេះ ពីនោះ
ប្រយ័ត្ន​ប្រ​ឡំ​អត្ថន័យ​គ្នា​រវាង​ពាក្យ «​កេរ​» និង «​កេរ្តិ៍​» !
26, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​មួយចំនួន​នៅតែ​បន្ត​ប្រើប្រាស់​ពាក្យ «​កេរ​» និង «​កេរ្តិ៍​» ទាំងពីរ​នេះ ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ​ប្រើ​ក្នុងន័យ​មួយណា​ឡើយ​។ ហើយ​សាធារណជន​មួយចំនួនទៀត នៅតែ​សរសេរ​ពាក្យ​ទាំងនេះ​ខុស​អក្ខរា​វី​រុ​ទ្ធ​ដដែល​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​សរសេរ និង​ពន្យល់​អត្ថ​ន​ន័យ​នៃ​ពាក្យ «​កេរ​» និង «​កេរ្តិ៍​» នេះ​ដូចខាងក្រោម​៖

 
​ទីមួយ​៖ «​កេរ​» ជា​នាមសព្ទ មានន័យថា ដំណែល​, ជា​សម្បាច់​របស់​ដូនតា ឬ មាតាបិតា​ជាដើម​។ ឧទាហរណ៍​៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​, ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ ។​
 
​ទី​ពីរ​៖ «​កេរ្តិ៍​» ជា​នាមសព្ទ មានន័យថា សេចក្តី​សរសើរ​, ការ​ល្បី​, ការ​ល្បី​លេចឮ​, ខ្ចរខ្ចាយ​។ ឧទាហរណ៍​៖ ​កេរ្តិ៍ឈ្មោះ​, និយាយ​បង្កាច់​កេរ្តិ៍​គេ​, កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ៕​

© រក្សាសិទ្ធិដោយ thmeythmey.com