ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចាស់ៗ​តាម​ស្រុកស្រែ​និយាយថា​៖ ញ៉ាំ​កាហ្វេ​ច្រើន​អាយុ​វែង តើ​ពិត​ដែរ​ទេ​?
27, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Independent បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ ៣ ទៅ​៥​ដង​ក្នុង​មួយថ្ងៃ​អាចជួយ​មនុស្សរ​ស់បាន​កាន់តែ​យូរ​។​តាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ការ​ញ៉ាំ​កាហ្វេ​ទៀងទាត់ មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​បេះដូង ជាដើម ដោយ​មិន​ខ្វល់​ថា​ពួកគេ​ញ៉ាំ​កាហ្វេ​ធម្មតា ឬ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ឬ​អត់​ទេ​។​



​លទ្ធផល​បានមកពី​ការសិក្សា​ចំនួន​បី ដែលមាន​អ្នកជំនាញ​សុខភាព​សរុប ២០៨៥០១​នាក់ ដែល​ត្រូវបាន​តាមដាន​យូរ​ជាង ២០​ឆ្នាំ​នោះ បាន​ឲ្យ​ដឹងថា អ្នក​ដែល​ញ៉ាំ​កាហ្វេ​មួយ​ទៅ​ប្រាំ​ពែង​ក្នុង​មួយថ្ងៃ ទំនងជា​ឆាប់​ស្លាប់​ឡើង​នៅ​ចុងបញ្ចប់​នៃ​ការសិក្សា ប៉ុន្តែ​អ្នក​ដែល​មិនបាន​ញ៉ាំ​កាហ្វេ​សោះ​បែរជា​ឆាប់​ស្លាប់​លឿន​ជាង​បន្តិច​ទៅវិញ​។​

​អ្នក​ដែល​ញ៉ាំ​កាហ្វេ ៥​ពែង​ក្នុង​មួយថ្ងៃ​មិនសូវ​ជា​ឆាប់​ស្លាប់​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការសិក្សា​បាន​ផ្លាស់ប្តូរ​ដែរ​ដោយ​ផ្អែកទៅលើ​អ្នក​ដែល​ចូល​រួមមាន​ច្រើនណាស់​ដែល​បាន​ជក់បារី​។ រឿងនេះ​អាច​ដោយសារតែ​ការ​ញ៉ាំ​កាហ្វេ​ច្រើនៗ និង​ជក់បារី​ច្រើន​ជាមួយគ្នា ដូច្នេះ​ឥទ្ធិពល​មិនល្អ​ចំពោះ​សុខភាព​ដោយសារ​ការជក់បារី​អាច​នឹង​លុបបំបាត់ តែ​ទទួលបាន​ផល​ពី​កាហ្វេ​វិញ​។​

​លទ្ធផល​នៃ​ការសិក្សា​បញ្ជាក់ថា ការ​ញ៉ាំ​កាហ្វេ​ទៀងទាត់​ប្រហែល​ជាមាន​ប្រយោជន៍​ច្រើន​។ ការសិក្សា​មិនបាន​ផ្តល់​អំណះអំណាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល ថា​តើ​ការ​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ​នឹងមាន​ប្រយោជន៍​ចំពោះ​សុខភាព​រយៈពេល​យូរ​ឬ​អត់​បើសិនជា​របៀប​រស់​នៅ​ទូទៅ​មិន​ផ្តល់​សុខភាព​ផង​នោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com