ពីនេះ ពីនោះ
ជនជាតិ​ចាម​ខ្លះ រស់​នៅលើ​ទូក​នេសាទ​ត​ជំនាន់
26, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រូបភាព​នេះ គឺ​ទូក និង​ឧបករណ៍​នេសាទ របស់​ជនជាតិ​ចាម​នៅក្នុង​ស្ទឹង​ព្រែក​ត្នោត ដែលជា​ដៃទន្លេ​បាសាក់​ត​ភ្ជាប់​ទៅ​តំបន់ភ្នំ​ក្នុង​ខេត្ត​កំពង់​ស្ពី ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា​ពៅ ក្បែរ​វិហារ អាល់ សា​ហី​ម​។ ធម្មតា ជនជាតិ​ចាម​រស់នៅ​ក្បែរ​ប្រភពទឹក ជាពិសេស​ក្នុង​បឹង​ទន្លេសាប តាម​ដង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​ជាដើម​។



ពួកគេ​ស្ទាត់ជំនាញ​ខាង​ការងារ​នេសាទ​ត្រី ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត ពោលគឺ​តាំងពី​គេ​បានចាប់កំណើត​ដឹងក្តី​មកម្ល៉េះ​។ ក្រៅពី​ធ្វើជា​មធ្យោបាយ​ម្រា​ប់​ការងារ​នេសាទ ទូក​គឺជា​ផ្ទះ ដូច​អ្នករស់នៅ​លើគោគ​ដែរ​។ បច្ចុប្បន្ននេះ យុវជន​ក្មេងៗ​ជំនាន់​ក្រោយ ដោយ​មិន​ចង់​រស់នៅ និង​បន្ត​មុខរបរ​នេសាទ​ជា​ប្រពៃណី​ពី​ឪ​-​ម្តាយ​របស់ខ្លួន ក៏​ស្វែង​រកមុខ​របប​ថ្មី​នៅលើ​គោក​វិញ​។

ជាក់ស្តែង ក្រៅពី​ជំនាញ​នេសាទ​ត្រី ជនជាតិ​ចាម​ក្នុង​សហគម​មូស្លីម​កម្ពុជា ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ពួកគេ​មាន​ជំនាញ​ផ្សេង​មួយទៀត​គឺ​ផលិត​មង និង​សំណាញ់​ដោយ​ដៃ​។ អ្នកខ្លះ​ផលិត​ដោយ​ខ្លួនឯង ឯ​អ្នក​ខ្លះទៀត ទិញ​ផលិតផល​មិនទាន់​សម្រេច​ពី​ប្រទេសជិតខាង​ដូចជា ថៃ ម៉ាឡេស៊ី និង​វៀតណាម​ជាដើម មក​បំពេញបន្ថែម​នូវ​ឧបករណ៍​ចាំបាច់​ផ្សេងៗ ដូចជា​សំណាញ់​ត្រូវដាក់​ថែម​ខ្សែ និង​ច្រវាក់​តាម​ជើង​។ ចំណែកឯ​មង គឺ​ត្រូវ​បន្ថែម​ខ្សែ​រនង និង​កំសួល​ជាដើម ដើម្បី​ឲ្យ​ក្លាយទៅជា​ផលិតផល​សម្រេច​សម្រាប់​ដាក់លក់​លើ​ទីផ្សារ​។ មាន​យុវជន​ខ្លះ ក៏បាន​ស្វែងរក​ការងារ​ផ្សេង​ក្រៅពី​នេះដែរ​។

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com