ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​ផ្តល់​សុខភាព​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ចាស់ជរា​
27, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Mail Online បាន​ឲ្យ​ដឹងថា របប​អាហារ​ថ្មីៗ​ដែល​ផ្តល់​សុខភាព​អាច​កាត់បន្ថយ​ការកើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។​



​ការសិក្សា​ថ្មី​មួយ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​របប​អាហារ​បី​ប្រភេទ​លើ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​។ របប​អាហារ​ទាំងនោះ​មានដូចជា​៖
•    របប​អាហារ​បែប​ស្តង់ដា​ប្រជាជន​មី​ឌី​ទែ​រ៉ា​ណេ​
•    របប​អាហារ​ទប់ស្កាត់​ជំងឺ​លើស​សម្ពាធ​ឈាម (Dietary Approach to Stop Hypertension Diet, DASH)
•    របប​អាហារ​បែប Mediterranean-DASH Intervention for Neurodegenerative Delay (MIND) ដែលជា​ការ​ផ្សំ​ចូលគ្នា​នៃ​របប​អាហារ​មី​ឌី​ទែ​រ៉ា​ណេ និង​របប​អាហារ DASH​។​

​ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ចាស់​ដែល​ញ៉ាំ​អាហារ​ធម្មតា​ដែលមាន​លក្ខណៈ​ដូច​របប​អាហារ​មួយ​នៃ​របប​អាហារ​ទាំងបី​ខាងលើ​គឺ​មិន​ងាយ​មាន​ជំងឺ​ភ្លេចភ្លាំង​ដូច​អ្នក​ដែល​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ឡើយ​។​

​អ្នកស្រាវជ្រាវ​និយាយថា ពួក​កេ​បាន​រកឃើញ​នូវ​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ពី​របប​អាហារ MIND ដែល​វា​សម្បូរ​ទៅដោយ​បន្លែ​ពណ៌​បៃតង គ្រាប់​ធញ្ញជាតិ និង​ផ្លែ​បឺ​រី ទោះបីជា​គេ​មិនសូវ​ញ៉ាំ​វា​ច្រើន​ក៏ដោយ​។ សម្រាប់​អ្នក​ដែល​ពិតជា​ញ៉ាំ​អាហារ MIND ច្រើន គឺអាច​បន្ថយ​ការកើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​រហូតដល់ ៥២​ភាគរយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com