ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​សូកូឡា​ប្រហែលជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
27, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mirror បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​បន្ទះ​សូកូឡា​ពីរ​បន្ទះ​ក្នុង​មួយថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ រឿងនេះ​គឺ​ផ្អែកទៅលើ​លទ្ធផល​នៃ​ការសិក្សា​ដ៏​ធំ​មួយ​ដែលមាន​ការចូលរួម​ពី​អ្នករស់នៅ​ក្នុង​តំបន់ Norfolk ដើម្បី​ស្រាវជ្រាវ​មើលថា តើ​សូកូឡា​មាន​អ្វី​ទាក់ទង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ឬ​អត់​។​



​តាមរយៈ​ការប្រៀបធៀប​អ្នក​ញ៉ាំ​សូកូឡា​ច្រើន​បំផុត​ជាមួយនឹង​អ្នក​មិន​ញ៉ាំ​សោះ គេ​បាន​រកឃើញថា សូកូឡា​មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​សរសៃឈាម​។ យ៉ាងណាមិញ ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​មិនត្រូវ​បានធ្វើ​ស្ថិត​អ្វី​ឡើយ​។​

​យ៉ាងណាមិញ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​ញ៉ាំ​សូកូឡា​កាន់តែច្រើន ទំនងជា​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ធ្វើ​សកម្មភាព​ដែល​ផ្តល់​សុខភាព​ច្រើន​ដូចជា ធ្វើ​សកម្មភាព​រាងកាយ​កាន់តែច្រើន​។​

​យក​ល្អ​គួរតែ​គិតគូ​អំពី​ជាតិ​ផ្អែម​ក្នុង​សូកូឡា​ផង ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ធាត់​បាន​។ បើសិនជា​អ្នក​ធាត់ ឬ​ធាត់​ជ្រុល វា​អាចធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា ហើយ​ការ​ញ៉ាំ​សូកូឡា​ច្រើន​នឹងធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com