ពីនេះ ពីនោះ
ឧបករណ៍​នេសាទ​ណ​រត់​ឈូ ឬ​ណ​រ៉ាវ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការចាប់​ត្រី​
27, Oct 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជា​នេសាទ​ប្រមូល​ផល​នេសាទ​ពី​ឧបករណ៍​នេសាទ ណ​រត់​ឈូ ឬ ណ​រ៉ាវ នា​ភូមិ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​។ បើ​ចំ​ថ្ងៃ​ល្អ ពួកគេ​នឹង​ចាប់បាន​ត្រី​ច្រើន និង​មាន​ប្រភេទ​ចម្រុះ​គ្នា​ពី​ក្នុង​បឹង​ទន្លេសាប​ដោយ​ឧបករណ៍​នេសាទ​មួយ​ប្រភេទ​នេះ​។ ក្នុង​រដូវវស្សា ឬ​រដូវ​ទឹក​ឡើង ដោយសារ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ការនេសាទ​ត្រី ឧបករណ៍​នេសាទ​ណ​រត់​ឈូ ឬ ណ​រ៉ាវ​នេះ ត្រូវបាន​ហាមឃាត់​រយៈពេល​ពីរ​បី​ខែ ព្រោះ​ត្រូវ​ទុក​ឳ​កាស​ឲ្យ​ត្រី​ពង​-​កូន​។​



​ឧបករណ៍​នេសាទ​ណ​រត់​ឈូ ឬ ណ​រ៉ាវ អាចមាន​ប្រវែង​រហូតដល់​៤០០​ម៉ែត្រ​។ មាន​កត្តា​ជាច្រើន ដែល​បណ្តាល​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ចំនួន​ត្រី​ដូចជា ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ការងារ​ប្រែប្រួល​អាកាសធាតុ​។​ល​។​

(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com