ពីនេះ ពីនោះ
រវាង​ពាក្យ «​ខ្ជីខ្ជា​» និង «​ខ្ជះខ្ជាយ​» តើ​ប្រើ​ខុសគ្នា​ដូចម្តេច​?
28, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថ​ន័​នៃ​ការប្រើប្រាស់​ពាក្យ «​ខ្ជីខ្ជា​» និង «​ខ្ជះខ្ជាយ​» នេះ​ថា​ខុសគ្នា​យ៉ាងនោះ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​អំពី​អត្ថន័យ​នៃ​ការប្រើប្រាស់​ពាក្យ​ទាំង​ពីនេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖



​ពាក្យ «​ខ្ជីខ្ជា​» ជា​កិរិយាវិសេសន៍ សម្រាប់​ចម្រើន​ពាក្យ ធ្វើ​, ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង​ ​ធ្វើ​ខ្ជីខ្ជា​, និយាយ​ខ្ជីខ្ជា គឺ​ធ្វើការ  ឬ​និយាយ​អ្វី​មិន​ម៉ត់ចត់​។ ជួនកាល​មានប្រើ​ជា គុណសព្ទ ដែរ​ដូច​ពាក្យ​ថា ''​អ្នកឯង​នេះ​ជា​មនុស្ស​ខ្ជីខ្ជា​ណាស់​''​។​
 
​រីឯ​ពាក្យ «​ខ្ជះខ្ជាយ​» ជា​កិរិយាវិសេសន៍ មានន័យថា ឥត​សណ្តាប់ធ្នាប់​, រាត់រាយ​ដូច​គេ​ជះ​ចោល​ ចាយវាយ​ប្រាក់កាស​ខ្ជះខ្ជាយ​, ចេះតែ​ស៊ីចាយ​ខ្ជះខ្ជាយ​ឥតបើគិត ។ ប្រើ​ជា កញ្ជះកញ្ជាយ ក៏បាន​៕
 
​ស​រុម​កម ពាក្យ «​ខ្ជីខ្ជា​» គឺសំដៅ​ទៅលើ​ការធ្វើ​កិច្ចការងារ​អ្វីមួយ​ដោយ​មិន​ផ្ចិតផ្ចង់ ឬ​មិនបាន​ម៉ត់ចត់​។ ចំណែក ពាក្យ «​ខ្ជះខ្ជាយ​» គឺ​សំដៅ​ទៅលើ​ការប្រើប្រាស់​អ្វីមួយ​ដោយ​រប៉ែករប៉ាយ ឬ​ប្រើ​របស់​ច្រើន​ហួស​តម្រូវការ​ដោយ​មិន​ស្តាយ​។​ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com