ពីនេះ ពីនោះ
កំណាព្យ៖ ប្តី​ដែល​នាំ​ឲ្យ​ស្ត្រី​ដំបៅ​ទ្រូង​!
28, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ គោ​ព័ទ្ធ​ស្នឹង​

-​តាក់តែង​តាម​តា​ថា​តាម​ដឹង​ ​ដឹង​ហើយក៏​ថ្លឹង​ប្រឹង​លកលៃ​
​លៃ​មិន​ឲ្យ​លើស​ទើស​ទាស់​ន័យ​ ​ន័យ​កាព្យ​រឿង​ប្តី​ឲ្យ​ស្ត្រី​គិត​។​


 
-​គិតគូរ​កែខៃ​លៃ​តាម​គួរ​ ​គួរតែ​តស៊ូ​រួម​មូល​មិត្ត​
​មឹត​ទៅ​ឲ្យ​ឆ្ងាយ​បើ​ខុស​ពិត​ ​ពិត​នាង​អ្នក​គិត​ដូចតទៅ​។​
 
-​ទៅតាម​ចាស់​ប្រាប់ថា​មាន​ប្តី​ ​ប្តី​ខ្លះ​អប្រិយ​ប្រយ័ត្ន​ទៅ​
​ទៅ​នៅ​នឹង​គេ​នាង​ដូច​នៅ​ ​នៅក្នុង​ជ្រោះ​ជ្រៅ​ពៅ​ជួប​កម្ម​។​
 
-​កម្ម​កាច​ជាប់​ប្រាណ​មាន​ដល់​ក្ស័យ​ ​ក្ស័យ​ព្រោះ​ស្នាដៃ​ប្តី​ចាស់​ផ្តាំ​
​ផ្តាំ​ឲ្យ​ប្រយ័ត្ន​ចាត់​ចងចាំ​ ​ចាំ​ចង់​ចៀស​កម្ម​គួរ​នៅ​ឆ្ងាយ​។​
 
-​ឆ្ងាយ​កាន់តែ​ល្អ​ពី​ប្តី​ចោរ​ ​ចោរលួច​កាត់​កោរ​ទាំង​ចិត្ត​កាយ​
​កាយ​ជាប់​ខ្នោះឃ្នាង​មិន​ងាយ​ស្រាយ​ ​ស្រាយ​ទាល់​ស្គម​កាយ​មិន​ផុត​ទុក្ខ​។​
 
-​ទុក្ខ​ខ្លាំង​ណាស់ដែរ​បែរ​បាន​ប៉ះ​ ​ប៉ះ​ប្តី​អ្នក​ណាស់​ចង់​ខ្ព​ស់មុខ​
​មុខមាត់​ធំធេង​ធីប​ឯង​ទុក​ ទុក​ដូច​ដាក់គុក​ឲ្យ​ចាំផ្ទះ​។​
 
-​ផ្ទះ​ក៏​មិន​សុខ​បើ​មាន​ប្តី​ ​ប្តី​គិត​កាញ់​អី​មិនសូវ​លះ​
​លះ​លៃ​តែ​រឿង​ចានឆ្នាំង​ខ្ទះ​ ​ខ្ទះ​ខ្ទឹម​ម្រេច​ម្រះ​ច្បាស់​ដូច​ស្រី​។​
 
-​ស្រី​ណា​បាន​ប្តី​ដូច​រៀបរាប់​ ​រាប់​ថា​អភ័ព្វ​តាម​ចាស់​ស្តី​
​ស្តី​ទៅតាម​ដឹង​ខឹង​មិន​ថ្វី​ ​ថ្វី​ត្បិត​ខ្ញុំ​ស្តី​តាម​តា​ប្រាប់​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com