ពីនេះ ពីនោះ
រវាង​ពាក្យ «​ទាក់ទង​» និង «​ទាក់ទិន​» ប្រើ​ក្នុងន័យ​ខុសគ្នា​យ៉ាងដូចម្តេច​?
30, Oct 2017 , 7:25 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ភាគច្រើន​បាន​ប្រើប្រាស់​ពាក្យ «​ទាក់ទង​» និង «​ទាក់ទិន​» នេះ ទាំង​នៅក្នុង​ការនិយាយ និង​ការសរសេរ​នៅក្នុង​ភាសា​ខ្មែរ ដោយ​មិនដឹងថា​ពាក្យ​មួយណា ត្រូវ​ប្រើ​នៅក្នុង​ន័យ​ណាមួយ​ឱ្យ​ត្រឹមត្រូវ​ពិតប្រាកដ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​យ៉ាង​ដូច្នេះ​ថា​៖

  

ទី​១. ពាក្យ «​ទាក់ទង​» មានន័យថា ដែលមាន​គន្លង ឬ​ទំនង​ទាក់​គ្នា​, ទទួល​គ្នា​, ពាក្យ​ទាក់ទង​គ្នា​, និយាយ​ទាក់ទង (​សំដៅលើ​ទាក់ទង​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ឬ​ក្រុម​ណាមួយ​)​។ ឧទាហរណ៍​៖ ការណ៍​នេះ​ទាល់តែ​ទាក់ទង​ជាមួយនឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រា​ដក​បាន​។ 

​ទី​២. ពាក្យ «​ទាក់ទិន​» មានន័យថា ជំពាក់​ឆ្វាក់​នឹង​គ្នា​, ជំពាក់​វា​ក់វិន (​និយាយ​ពី​ពាក្យសំដី​ក៍បាន​ឬ​និយាយ​ពីអ្វី​មួយ​ក៏បាន​ដែរ​)​។ ឧ​ទា​ហារ​ណ៍​៖ មាន​ទាក់ទិន​ច្រើន​កន្លែង​, ទាក់ទិន​នឹង​បញ្ហា​នេះ ខ្ញុំ​អាច​ដោះស្រាយ​វា​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com