ពីនេះ ពីនោះ
ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័ន ​បានបង្ហាញ​ពី​ជីវភាព​ប្រចាំថ្ងៃ​នៃ​សម័យបុរាណ
30, Oct 2017 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ចម្លាក់​នេះ គឺ​សិ្ថ​ត​នៅ​ថែវ​ខាងលិច នៃ​ប្រាសាទបាយ័ន​។ សាងសង់ឡើង​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ដ៏​ល្បីល្បាញ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​សត​វ​ត្យ​រ៍​ទី​១២ និង​ដើម​សត​វ​ត្យ​រ៍​ទី​១៣ ប្រាសាទបាយ័ន​គឺ​សិ្ថ​ត​នៅ​ចំ​កណ្តាល ជា​បេះដូង​នៃ​រាជធានី​អង្គរធំ​។ ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​នេះ បានបង្ហាញ​ពី​ជីវភាព​ប្រចាំថ្ងៃ​នៃ​សម័យកាល​បុរាណ ព្រមទាំង​បានបង្ហាញ​ពី​អ្វីដែល​ប្រជាជន​ទទួលផល​ប្រយោជន៍​ពី​បឹង​ទន្លេសាប​។ យើង​អាច​ឃើញ​ចម្លាក់​អំពី​ប្រជាជន​កំពុង​លក់​ត្រី​នៅក្នុង​ផ្សារ ការ​ប្រជល់មាន់ ប្រភេទ​ត្រី​ធំៗ និង​ក្រពើ​ផងដែរ​។



(Suthep Kritsanavarin / USAID Wonders of the Mekong).

This is bas relief from west side gallery of Bayon temple. The Bayon Temple was built during the reign of the famous King Jayavarman VII from the late 12th century to early 13th century. Bayon is located in the heart of Angkor Thom capital city. This side of gallery show the daily life of the ancient time and how people get benefit from Tonle Sap Lake. We can see people selling fish in the market, cock fighting, giant fish and crocodile. (Suthep Kritsanavarin / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com