ពីនេះ ពីនោះ
ពាក្យ «​ស្រី​មាន​ផ្កា​» មានន័យថា ថ្ងៃ​ដែល «​ស្រី​ធ្លាក់​ឈាមរដូវ​»
31, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែល​គេ​និយាយថា «​ស្រី​មាន​ផ្កា​» គឺជា​ពាក្យប្រៀបធៀប​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​សំដៅ​ចំពោះ​ស្ត្រី​ទាំងឡាយណា ដែល​ដល់​កាលកំណត់​នៃ​ដំណើរ​ធ្លាក់​លោហិត​របស់​ស្ត្រី ពោល​គឺជា​ថ្ងៃ​ដែល​ស្ត្រី​ចាប់ផ្តើម «​ធ្លាក់​ឈាមរដូវ​» ឬ​ហៅថា «​ស្ត្រី​មាន​រដូវ​» ។ នេះ​ជា​សេចក្តីពន្យល់​ដែលមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។

 
 
​ការប្រើប្រាស់​ពាក្យ ឬ​ហៅថា «​ស្ត្រី​មាន​ផ្កា​» ដែល​សំដៅ​ចំពោះ​«​ស្រី្ត​មាន​រដូវ​» នេះ ទំនងជា​មានតែ​មនុស្ស​វ័យ​ចំណាស់​ប៉ុណ្ណោះ ទើប​យល់​ពី​ការប្រើ​ពាក្យ​ន័យ​ប្រៀប​ធ្រៀ​ប​មួយ​នេះ​។ ផ្ទុយ​ពី​យុវជន​សម័យ​ឌីជីថល គេ​ពុំដែល​ឮ​និយាយ​ពាក្យ​«​ស្រី្ត​មាន​ផ្កា​»​នេះឡើយ​។ ប៉ុន្តែ ពួកគេ​ច្រើន​និយាយថា មក​ថ្ងៃ​​ខែ​, បងប្អូន​មកលេង ឬ​និយាយ​ពាក្យចំៗ​ថា «​ធ្លាក់​ឈាមរដូវ​» ឬ «​មាន​រដូវ​» ​៕    

© រក្សាសិទ្ធិដោយ thmeythmey.com