ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល ជម្រះ​បណ្តឹង​សារទុក្ខ​លើ​ករណី​ឃុំខ្លួន ឯកឧត្តម កឹម សុខា​
31, Oct 2017 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ
​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែវិច្ឆិកា​នេះ កំពុងបើក​សវនាការ​ជំនុំជម្រះ លើ​បណ្តឹង​ចោទ​ឯកឧត្តម កឹម សុខា ពីបទ​ក្បត់ជាតិ​។ សវនាការ​នេះ ប្រព្រឹត្តទៅ ដោយ​គ្មាន​វត្តមាន ឯកឧត្តម កឹម សុខា ដែលជា​ជនត្រូវចោទ​។



​តុលាការ​កំពូល កំពុងបើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ក្រុម​ក្រុម​មេធាវី​របស់ ឯកឧត្តម កឹម សុខា ដែល​បាន​ប្តឹង ជំទាស់​នឹង​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​រក្សា​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការបន្ត​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ ម្យ៉ាងទៀត សហ​មេធាវី ក៏​មិនអាច​ទទួលយក​បានដែ​រ ចំពោះ​សាលាឧទ្ធរណ៍ ដែល​ធ្វើ​សេចក្តីសម្រេច​ខាងលើ តាមរយៈ​ការបើក​សវនាការ ដោយ​មិនមាន​វត្តមាន​របស់​ឯក​ឧ​ត្ត​ម កឹម សុខា​។

​សវនាការ​របស់​តុលាការ​កំពូល​នេះ ក៏​ប្រព្រឹត្ត​ទៅដោយ​គ្មាន​វត្តមាន ជនត្រូវចោទ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​

​ឯកឧត្តម កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច បាន​បញ្ជូន​ឯកឧត្តម កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​អំពើ​ក្បត់ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com