ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​យូ​ហ្គា​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការឈឺ​ចង្កេះ​រ៉ាំ​រ៉ៃបាន​
01, Nov 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Guardian បាន​ឲ្យ​ដឹងថា ការហាត់​យូ​ហ្គា​ប្រ​ហេ​ល​ជាមាន​ប្រសិទ្ធភាព​កាន់តែ​ល្អ​ក្នុងការ​បំបាត់​ការឈឺចាប់​នៅ​ចង្កេះ​ជាង​ការព្យាបាល​ធម្មតា​។ រឿងនេះ​គឺ​បានមកពី​ការសិក្សា​មួយ​ដែល​បាន​រកឃើញថា អ្នក​ឈឺ​ខ្នង​ចង្កេះ​គឺមាន​ចលនា​កាន់តែ​ល្អ​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​នៅពេលដែល​ពួកគេ​ចូលរួម​ហាត់​យូ​ហ្គា​ជា​រៀងរាល់​សប្តាហ៍​។​



​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​អ្នក​ឈឺចង្កេះ​រ៉ាំរ៉ៃ​ប្រមាន ៣១៣​នាក់ និង​បានផ្តល់​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​ហាត់​យូ​ហ្គា​ចំនួន ៣​ខែ និង​មានការ​ថែរក្សា​ភាពឈឺចាប់​នៅ​ខ្នង​ធម្មតា​។ ពួកគេ​បាន​បំពេញ​នូវ​តារាង​កម្រង​សំណួរ​ទៅលើ​កម្រិត​នភា​ព​មិនអាច​ធ្វើ​ចលនា​បាន​របស់​ពួកគេ​ខណៈពេលដែល​កំពុងតែ​ឈឺចង្កេះ​នៅពេល​ចាប់ផ្តើម​នៃ​ការសិក្សា និង​នៅពេល​ហាត់​បាន ៣​ខែ ៦​ខែ និង ១២​ខែក្រោយ​។ ខណៈពេលដែល​មានការ​ប្រែប្រួល​តិចតួច​ទៅលើ​ពិន្ទុ​នៃ​ភាពមិន​អាចធ្វើ​ចលនា​លើ​ក្រុម​ដែលមាន​ការថែរក្សា​ភាពឈឺចាប់​នៅ​ខ្នង​ធម្មតា​នោះ តែ​អ្នក​ដែល​ចូលរួម​ហាត់​យូ​ហ្គា​បែរជា​មានការ​ធូរស្បើយ​ពី​ការឈឺ​ចង្កេះ​បានល្អ​ជាង​ទៅវិញ​។​

​ការព្យាបាល​ការឈឺ​ចង្កេះ​រ៉ាំរ៉ៃ​នាពេល​បច្ចុប្បន្ននេះ​នៅតែ​តម្រូវ​ឲ្យ​អ្នកជំងឺ​រក្សា​ភាព​សកម្ម​ក្នុងការ​រស់នៅ​ដដែល​ទេ​។ បន្ទាប់មក​ក៏​តម្រូវ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​ហាត់ប្រាណ ឬ​ព្យាបាល​ដោយ​ចលនា​ដ​ដែរ​បើសិនជា​មិនមាន​ភាព​ធូរស្រាល​ទេនោះ​។ ដូច្នេះ​ការសិក្សា​នេះ​ក៏​មិន​ខុសគ្នា​នឹង​ការតម្រូវ​ឲ្យ​អ្នកជំងឺ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ដែរ​ក្នុងពេល​សិក្សា​។ យ៉ាងណាមិញ ការហាត់​យូ​ហ្គា​ប្រហែលជា​មិន​ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ តែ​ស័ក្តិសម​ច្រើន​សម្រាប់​អ្នក​ឈឺចង្កេះ និង​ខ្នង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com