ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​រស់នៅ​ផ្តល់​សុខភាព​ទាំង ៧​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​ពាក់កណ្តាល​
31, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​គេហទំព័រ Mail Online បាន​ឲ្យ​ដឹងថា ក្បួន​យុទ្ធសាស្ត្រ​ដ៏​មានតម្លៃ ៧​យ៉ាង​ដើម្បី​ផ្តល់​សុខភាព​ល្អ​ដល់​ជីវិត អាចជួយ​បង្ការ​ជំងឺមហារីក និង​ជំងឺ​បេះដូង​បាន​។ រឿងនេះ​បានមក​ពិការ​សិក្សា​ថ្មី​មួយ​ដែល​បាន​រកឃើញថា អ្នក​ដែល​អនុវត្ត​ក្បួន​យុទ្ធសាស្ត្រ​ទាំង ៧​ខាងលើនេះ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺមហារីក​បាន​យ៉ាង​ល្អ​។​



​ការសិក្សា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​រយៈពេល​យូរ​នេះ ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​រកឃើញថា ការ​ប្រឈម​នឹង​ជំងឺមហារីក​មានការ​ថយចុះ​លើ​មនុស្ស​ដែល​បាន​អនុវត្ត​វិធី​ថែរក្សា​សុខភាព​ទាំង ៧​។ ឧទាហរណ៍ អ្នក​ដែល​អាច​សម្រេច​វិធី​នេះ​ចាប់ពី ៦​ឡើងទៅ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​រហូតដល់ ៥១​ភាគរយ​ឯណោះ​។ ការ​ដែលមាន​ត្រឹមតែ ៤​ចំណុច​ក៏​នៅតែ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន ៣៣​ភាគរយ​ដែរ​។​

​ក្បួន​យុទ្ធសាស្ត្រ​ថែរក្សា​សុខភាព​ទាំង ៧​នោះ​មានដូចជា​៖
1.    ធ្វើ​សកម្មភាព​រាងកាយ​៖ យ៉ាងហោចណាស់​ធ្វើ​សកម្ម​ផាព​រាងកាយ​ខ្លាំងក្លា​ត្រឹម ៧៥​នាទី​ក្នុង​ម​យ​យ​សប្តាហ៍ ឬ​សកម្មភាព​រាងកាយ​កម្រិត​មធ្យម ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​។​
2.    ត្រូវមាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ BMI សុខភាព​ល្អ គឺ​តិចជាង ២៥kg/m2
3.    របប​អាហារ គួរតែមាន​សមាសធាតុ​អាហារ​ផ្តល់​សុខភាព ៤ ទៅ​៥​មុខ​ក្នុង​មួយពេល​
4.    កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​សរុប​ត្រូវ​តិចជាង ២០០mg/dl
5.    សម្ពាធ​ឈាម​ខាងលើ​ត្រូវ​តិចជាង ១២០mm Hg និង​ខាងក្រោម​តិចជាង ៨០mm Hg
6.    ជាតិ​ស្ករ​ក្នុង​ឈាម​ពេល​មិនទាន់​ញ៉ាំ​អាហារ​សោះ ៨​ម៉ោង​ត្រូវ​តិចជាង ១០០mg/dl
7.    មិនត្រូវ​ជក់បារី ឬ​ឈប់​ជក់បារី​យ៉ាងហោចណាស់​ច្រើនជាង ១២​ខែ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com