ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកដោះគោ​ប្រហែលជា​ជាប់ទាក់ទង​នឹង​ការបាក់​ឆ្អឹង និង​ឆាប់​ស្លាប់​បាន​
31, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹកដោះគោ​ច្រើនជាង​បី​កែវ​ក្នុង​មួយថ្ងៃ​ប្រហែលជា​មិនអាច​បង្ការ​ការបាក់​បែក​ឆ្អឹង​បានទេ ហើយក៏​ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ឆាប់​ស្លាប់​ផងដែរ​។​



​អ្នកស្រាវជ្រាវ​បានធ្វើការ​វាយតម្លៃ​ទៅលើ​ការវិភាគ​មួយ​នៃ​ការសិក្សា​ដ៏​ធំ​ចំនួន​ពីរ​របស់ Swedish ដែល​ក្នុងនោះ​មាន​ក្រុម​បុរស និង​ក្រុម​ស្ត្រី​ដែល​តម្រូវ​ឲ្យ​ឆ្លើយ​នូវ​កម្រង​សំណួរ​ទាក់ទង​នឹង​អាហារ បន្ទាប់មក​ធ្វើការ​តាមដាន​ពួកគេ​ជា​មធ្យម​រយៈពេល ២០​ឆ្នាំ​។ អ្នកស្រាវជ្រាវ​ចង់​ពិនិត្យថា តើ​ពួកគេ​ញា់ំ​ទឹកដោះគោ​ច្រើន​ប៉ុណ្ណា​ទោះ​ប​អាច​ជាប់ទាក់ទង​នឹង​ការបាក់​បែក​ឆ្អឹង ឬ​ស្លាប់ទៅ​ក្នុងពេល​តាមដាន​នោះ​។​

​សម្រាប់​ស្ត្រី ការ​ញ៉ាំ​ទឹកដោះគោ​ច្រើនជាង ២០០​ក្រាម​ជា​រៀងរាល់ថ្ងៃ (​តិចជាង​មួយ​កែវ​) មានការ​ប្រឈម​នឹង​ក​សារ​ស្លាប់​ដែរ​ក្នុងពេល​តាមដាន​។ ការ​ប្រឈម​នេះ​ចាប់ពី ២១​ភាគរយ​ចំពោះ​ការ​ញ៉ាំ​ទឹកដោះ​គោមួយ​ទៅ​ពីរ​កែវ និង ៩៣​ភាគរយ​ក្នុងការ​ញ៉ាំ​ទឹកដោះគោ​ចាប់ពី​បី​កែវ​ឡើងទៅ​។​

​ការ​ញ៉ាំ​ទឹកដោះគោ​ច្រើនជាង​មួយ​កែវ​ក្នុង​មួយថ្ងៃ​ក៏​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការបាក់​ឆ្អឹង​លើ​ស្ត្រី​ដែរ​។ ប៉ុន្តែ​វា​នៅតែ​មិនទាន់មាន​ទំនាក់ទំនង​ណាមួយ​ច្បាស់​អំពី​ការ​ឆាប់​ស្លាប់ ឬ​ការ​បាក់បែក​ឆ្អឹង​លើ​បុរស​ឡើយ​។​

​យ៉ាងណាមិញ​ការសិក្សា​ស្រាវជ្រាវ​មួយ​នេះ​ទំនង​ជាមាន​ភាព​សង្ស័យ​ច្រើនណាស់ ដូច្នេះ​អ្នក​មិនគួរណា​មាន​អារម្មណ៍មិនល្អ​លើ​ការ​តម​ទឹកដោះគោ​ដោយសារតែ​លទ្ធផល​នៃ​ការសិក្សា​នេះឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com