ជាតិ
រដ្ឋាភិបាល​ទិញ​ស្ពាន​កោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់ មក​គ្រប់គ្រង​វិញ​
01, Nov 2017 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ទិញយក​ស្ពាន​កោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់ មក​គ្រប់គ្រង​វិញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​



​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គោលបំណង​នៃ​ការទិញ​ស្ពាន​កោះកុង​មក​គ្រប់គ្រង​វិញ​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អក​អុំ​បុក ចាប់ពី​ថ្ងៃទី​២ វិច្ចិកា នេះ​ទៅ ។​សម្ដេច ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការសម្រេច​នេះ​។​

​ចំពោះ​កិច្ច​ការដែល​នៅ​សេសសល់ ប្រមុខ​រដ្ឋាភិបាល បង្គាប់​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ,​ក្រសួង​សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដោះស្រាយ​នៅពេល​ក្រោយ ។​

​ស្ពាន​កោះកុង​នេះ បាន​កសាងឡើង​កាលពី​ឆ្នាំ​២០០២ ដោយ​ការវិនិយោគ​របស់​ក្រុមហ៊ុន លី យ៉ុង​ផាត់​។ ស្ពាន​នេះ​មាន​ប្រវែង​១៩០០​ម៉ែត្រ ឆ្លងកាត់​ស្ទឹង​កាត់​កោះ​ប៉ោ ភ្ជាប់​នឹង​ច្រក​ចាំ​យាម ជិត​ប្រទេស​ថៃ​៕


Tag:
 ហ៊ុន សែន​
 ​ លី យ៉ុង​ផាត់​
  ​ស្ពាន​កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com