ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​អាច​បន្ថយ​ការបាក់​ទឹកចិត្ត​បាន​
01, Nov 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mirror បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​បែកញើស​នៅពេល​ទំនេរ​មានន័យថា អ្នក​កំពុងតែ​បង្កើន​ឱកាស​លុបបំបាត់​ជំងឺ​បាក់​ទឹកចិត្ត​បានល្អ​ជា​អ្នក​ដែល​មិន​ចូលចិត្ត​ហាត់ប្រាណ​។ យ៉ាងណាមិញ ទំនាក់ទំនង​នេះ​កើតឡើង​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ចំណាយពេល​វេលា​ទំនេរ​ធ្វើការ​សកម្ម​ក្នុង​រាងកាយ​ប៉ុណ្ណោះ​។​



​ដំណឹង​នេះ​បានមកពី​ការសិក្សា​ដ៏​ធំ​មួយ​របស់​ប្រជាជន Norwegian ហើយ​រកឃើញថា កាលណា​អ្នក​ប្រើពេល​វេលា​ទំនេរ​ធ្វើ​សកម្មភាព​ហាត់ប្រាណ​កាន់តែច្រើន បែរជា​ជួយ​បន្ថយ​ឱកាស​កើត​ជំងឺ​បាក់​ទឹកចិត្ត​កាន់តែ​ល្អ​។ ប៉ុន្តែ​ការ​សិ​ក្ស​នេះ​មិនបាន​ផ្តល់​អំណះអំណាង​ទៅលើ​ភាព​ផ្ទាល់​នៃ​ទំនាក់ទំនង​នេះឡើយ ឧទាហរណ៍ មិនដឹងថា​ការហាត់​ប្រាណ​អាច​បន្ថយ​អាកា​រៈ​នៃ​ជំងឺ​បាក់​ទឹកចិត្ត​ឬ​អត់​ឡើយ​។​

​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា កម្រិត​នៃ​ការគាំទ្រ និង​ភ្ជាប់​ទំនាក់ទំនង​ក្នុងសង្គម​ប្រហែលជា​អាចជួយ​ពន្យល់​អំពី​ទំនាក់ទំនង​នេះ​បាន ហើយក៏​គួរតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​រវាង​កន្លែង​ធ្វើការ និង​សកម្មភាព​ពេលទំនេរ​។ សរុបមក លទ្ធផល​នៃ​ការសិក្សា​នេះ​គួរតែ​សន្និដ្ឋាន​ក្នុងន័យ​មួយ​ដែល​គេ​ដឹង​រួចទៅហើយ​ចំពោះ​សុខភាព​ផ្លូវចិត្ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com