ពីនេះ ពីនោះ
សម័យនេះ ចង់​រើស​គូ​ពិបាក​ជាង​ជំនា​ន់តា​!
01, Nov 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ប​ថ្យា​វត្ដ​

-​កត្តិក​ធ្លាក់​ខ្យល់​ដល់ពេល​ចំណាំ​
​ជីតា​ស្មេរ​ផ្តាំ​ឲ្យ​មើល​ជើងដៃ​
​ស្បែក​បែក​ស្រការ​ចាស់​ថា​ខ្ជិល​ក្រៃ​
​ខ្វះ​អនាម័យ​ជើងដៃ​ក្រឡា​។​

-​រើស​ប្តី​ប្រពន្ធ​ឲ្យ​គន់​គិតថា​
​ឃើញ​ស្បែក​ស្រស់ថ្លា​មិនបាច់​សង្ស័យ​
​គេ​ពិត​ឧស្សាហ៍​ស្អាត​អនាម័យ​
​មិន​ថា​យប់​ថ្ងៃ​គេ​ចេះ​រៀបរយ​។​

-​ចូល​សម័យថ្មី​ស្រី​ប្រុស​អាច​ស៊យ​
​គេ​លាប​ឡេ​ញយ​ស្បែក​ស្អាត​ម៉ត់ខៃ​
​ខ្ជិល​ឬ​ឧស្សាហ៍​ពិបាក​មើល​ក្រៃ​
​សម្គាល់​ជើងដៃ​លែង​ដឹង​ដូច​តា​៕


© រក្សាសិទ្ធិដោយ thmeythmey.com