ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​របស់​អ្នក​លូតលាស់​ដូចម្តេច​នៅ​អាយុ​ពីរ​និង​បី​ខែ​
02, Nov 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ពេល​ឥឡូវ​ទៅ ដល់​កូន​អាយុ ៦​ខែ ទារក​នឹង​លូត ២,៥​សង់ទីម៉ែត្រ​ក្នុង​មួយខែ និង​ឡើង​ទម្ងន់​ពី ០,១៧ ទៅ ០,១៩​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​។ បើសិនជា​អ្វីៗ​មានដំណើរ​ការណ៍​ល្អ កូន​នឹង​ឡើង​ទម្ងន់​ជាប់​។​



​ទារក​ស្ថិតក្នុង​អាយុ​ប៉ុណ្ណេះ គួរតែ​បៅ​ពី ៨ ទៅ​១២​ដង​ក្នុង​មួយថ្ងៃ ឬ​ប្រហែល​រៀងរាល់ ២ ទៅ​៣​ម៉ោង​ម្តង​។​

​ទារក​គួរតែ​ឡើង​ទម្ងន់​ជាប់​ជា​រៀងរាល់ខែ​។ បើសិនជា​អ្នក​បារម្ភ​ច្រើន​ក្រែង​កូន​មិន​ឡើង​ទម្ងន់ អ្នក​អាច​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​រោគ​កុមារ​បាន​អំពី​របៀប​នៃ​ការចិញ្ចឹម​កូន​បែបណា​ទើប​គេ​អាច​ឡើង​ទម្ងន់​។ ករណីខ្លះ ទារក​ប្រហែលជា​មិនអាច​បៅ​បាន​ត្រឹមត្រូវ ឬ​អ្នក​ប្រហែលជា​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​មិនត្រូវ​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្រៅ​បន្ថែម​ឡើយ​បើសិនជា​គេ​អាយុ​មិនទាន់បាន ដល់ ៦​ខែ​។ ការដែល​ធ្វើ​រឿងនេះ​លឿន​ពេក​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​ផ្លូវ​ក្រពះ​ពោះវៀន​គេ​បាន​។ ឪពុកម្តាយ​ត្រូវ​ព្យាយាម​បំបៅ​ដោះ​កូន​អោយបាន​យ៉ាងតិច​៦​ខែ ពីព្រោះ​វា​មាន​សារសំខាន់​សម្រាប់​ការលូតលាស់​ទាំង​រាងកាយ​និង​ប្រាជ្ញា​។ បើសិនជា​ចាំបាច់ ក្រោយមក​ម្តាយ​អាច​នឹង​បំបៅកូន​ដោយ​ទឹកដោះគោ​។​

​ប៉ុន្តែ អ្នក​ត្រូវ​ជ្រើសរើស​ទឹកដោះគោ​អោយបាន​ត្រឹមត្រូវ​សម្រាប់​កូន​របស់​អ្នក​។ នៅ​ប្រទេស​បារាំង គេ​ពេញនិយម​ប្រើ​ទឹកដោះគោ​សរីរាង្គ​Babybio ដោយសារ​វា​ល្អ​សម្រាប់​ការលូតលាស់​រាងកាយ​និង​ប្រាជ្ញា​។ ទឹកដោះគោ​សរី​សរា​ង្គ Babybio ជា​ផលិតផល​សរីរាង្គ​សុ​ទ្ឋ​សាធ​ហើយ​ផលិត​នៅ​ប្រទេស​បារាំង​និង​ទទួលស្គាល់​ដោយ​សហគមន៍​អឺរ៉ុប​។ តំណាង​ទឹកដោះគោ​សរីរាង្គ Babybio និយាយថា ទឹក​ដោ​គោ​Babybio ជួយ​ដល់​ការលូតលាស់​កម្ពស់ ទម្ងន់ និង​ប្រាជ្ញា​របស់​ទារក​។ វា​ជា​ផលិតផល​ល្អ​បំផុត​សម្រាប់​ក្មេង​ដែល​ទើបនឹង​កើត​រហូតដល់​អាយុ​ប្រាំ​ឆ្នាំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com