ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គំនូរអាថ៌កំបាំងនៅអង្គរវត្តដែលគេមិនសូវបានដឹង
03, Nov 2017 ,
10:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ គេតែងបានដឹងច្រើនពីផ្ទាំងចម្លាក់នានាដែលមាននៅក្នុងប្រាសាទអង្គរវត្ត ដែលមាននៅតាមជញ្ជាំងប្រាសាទនិងថែវ ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមានភាពកោតស្ងប់ស្ងែងលើទេពកោសល្យនៃចម្លាក់ទាំងនោះ។ ទន្ទឹមនឹងគ្នានេះដែរ ក៏មានស្នាដៃសិល្បៈមួយប្រភេទទៀត ដែលនៅកំបាំងនឹងចម្លាក់និងលំអស្ថាបត្យកម្មរបស់ប្រាសាទថ្ម យ៉ាងមានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ សិល្បៈ និងជីវភាពរស់នៅរបស់ខ្មែរនាសម័យកាលមួយដែរ។ អ្នកដែលធ្លាប់ទៅលេងប្រាសាទអង្គរវត្ត ខ្លះធ្លាប់ចាប់អារម្មណ៍ ខ្លះមើលរំលងអំពីគំនូសគូសវាស់ ឬស្នាមប្រលាក់មានពណ៌ខ្មៅ និងពណ៌ក្រហមដីលេង ដែលស្ថិតនៅតាមបណ្តោយជញ្ជាំងប្រាសាទ និងថែវ។ តាមពិតទៅ វាមិនមែនជាគំនូសដែលគេគូសលេងនោះទេ តែវាជាគំនូរអាថ៌កំបាំង ដែលមានអាយុកាលមិនក្រោម ៤០០ឆ្នាំឡើយ។
អាជ្ញាធរជាតិអប្សរា និងស្ថាប័ន SAMEO SPAFA ដែលមានស្នាក់ការនៅទីក្រុងបាងកកប្រទេសថៃ កំពុងរៀបចំគម្រោងសហការស្រាវជ្រាវផ្ទាំងគំនូរអាថ៌កំបាំង នៅប្រាសាទអង្គរវត្ត។ តាមការសិក្សាជាបឋម និងតាមឯកសារដែលបានបោះពុម្ពនាពេលកន្លងមក គំនូរអាថ៌កំបាំងនេះ ស្ថិតនៅទីតាំងមិនមានចម្លាក់ ទីដែលមនុស្សមិនសូវបានទៅទស្សនា ដែលស្ថិតនៅតាមបណ្តោយជញ្ជាំងនៃថែវ នៃខ្លោងទ្វារចូលខាងលិចថែវទី២ និងផ្នែកខ្លះនៃថែវទី១។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធីអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។
លោក អ៊ឹម សុខរិទ្ធី បានពន្យល់ទៀតថា គំនូរទាំងនេះ ជាគំនូរដែលបានគូរនៅសម័យក្រោយៗបន្តបន្ទាប់ ដោយមិនមែនជាគំនូរដែលគេគូរនៅសម័យសង់ប្រាសាទអង្គរឡើយ។ តាមការសិក្សាបឋមរបស់ក្រុមអ្នកស្រាវជ្រាវ គំនូរទាំងនោះមានអាយុចំណាស់ជាងគេប្រមាណ ៤០០ឆ្នាំ ខ្លះ២០០ឆ្នាំ ខ្លះ១០០ឆ្នាំ និងខ្លះទៀតពី៥០ ទៅ៦០ឆ្នាំផង។
អ្វីដែលចាប់អារម្មណ៍ទៀតនោះ តាមអ្នកស្រាវជ្រាវ គំនូរទាំងនោះសោត ក៏មិនមែនជាស្នាដៃរបស់ក្រុមសិល្បករអ្វីដែរ តែវាជាស្នាដៃរបស់អ្នកស្រុក អ្នកដែលធ្វើដំណើរមកសំពះព្រះនៅប្រាសាទអង្គរវត្ត អ្នកមកធ្វើបុណ្យជាដើម។ ហេតុនេះហើយ ទើបគេប្រទះឃើញរូបគំនូរនេះច្រើនមាននៅច្រកចូលសំខាន់នៅទិសខាងលិច បន្ទាប់មកនៅថែវជាន់ទី២។ ចំពោះថែវ ដែលមានចម្លាក់ស្រាប់ ពុំមានគំនូរនេះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី។
គំនូរនៅប្រាសាទអង្គរវត្ត មានច្រើនប្រភេទដូចជា គំនូរសត្វពាហនៈដោយមានសត្វស្រុកខ្លះ និងសត្វព្រៃខ្លះ ដែលរួមមានសត្វសេះ ដំរី លា។ ក្រៅពីនេះក៏មានគំនូរសំណង់អគារ និងគំនូររូបទូក។ គំនូរទូកក៏មានច្រើនប្រភេទដែរ មានដូចជាទូកអុំ ចែវ ទូកនាគ ហង្ស និងរហូតដល់សំពៅទៀត ដោយមានទាំងសំពៅក្នុងស្រុក និងសំពៅអឺរ៉ុបផង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គំនូរអាថ៌កំបាំង
អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
14 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម