ជាតិ
​នាយ​នគរបាល​១៩​នាក់​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​១
09, Nov 2017 , 9:59 pm        
រូបភាព
ដោយ:
​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី  បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី ដល់​នាយ​នគរបាល​ជាន់ខ្ពស់ ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ ចំនួន ១៩​នាក់​។



​នៅក្នុង​ព្រះរាជក្រឹត្យ​ដែល​ចុះ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី ដល់​នាយ​នគរបាល​ជាន់ខ្ពស់​ទាំង ១៩​រូប រួមមាន លោក វរសេនីយ៍ឯក ឈុន សារ៉េត​, ហង្ស ចាន់​សុ​ទ្ធី​, កែវ រក្សា​,​អេង សុខលី​, កុយ ហៀ​ង​, ដួង ថាវ​រី​, ម៉ក់ សម្ភាព​, គង់ វណ្ណា​រិ​ទ្ធ​, ងិន អូន​, លុយ ធៀ​ម​, តាំង ហាក់​, ជា គឹម​សាន​, បិត សា​វ៉ាង​, ទូច ដា​ណា​រ៉ា​, ឡាយ ណា​រិ​ទ្ធ​, ចាន់ កិ​ត្កិ​ខុម​, អ៊ុំ សុ​ផលុំ អ៊ុំ ចំរើន និង​លោក ហួត សុធី​៕

Tag:
 ព្រះរាជក្រឹត្យ​
 ​ តម្លើង​ឋានន្តរស័ក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com