ជាតិ
​ទូត​ជប៉ុន និង​ភរិយា ញញឹម​រីករាយ​ពេល​ស្លៀក​សម្លៀកបំពាក់​សាមញ្ញ​ខ្មែរ​
09, Nov 2017 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកអ្នក​ពិត​ចូលចិត្ត​បង្ហាញ​ការ​ស្លៀក​ភី​សា​ម៉ា​របស់​ជប៉ុន​នៅពេល​អ្នក​ទៅដល់​ទឹកដី​នៃ​ព្រះអាទិត្យ​រះ (Land of the Rising Sun) មួយ​នេះ​។ ដោយឡែក​លោក​ឯកអគ្គ​រាជទូត​ជប៉ុន និង​ភរិយា​ក៏​មិន​ខុសគ្នា​នោះដែរ ពួកគាត់​ក៏បាន​រីករាយ​ក្នុងការ​ស្លៀកពាក់​ខោអាវ​សាមញ្ញ​របស់​ខ្មែរ នា​អំឡុង​នៃ​ដំណើរ​កម្សាន្ត​ទៅកាន់​ទីជនបទ​នៃ​ព្រះរាជាណាចក្រ​នៃ​ស្នាមញញឹម​។



​លោក Hideshisa Horinouchi បានធ្វើ​ដំណើរ​ទៅលេង​ខេត្តកំពង់ឆ្នាំង​នា​អំឡុង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កន្លងមក​។ នៅ​ទីនោះ លោក Horinouchi និង​ភរិយា បាននាំគ្នា​សាកល្បង​ស្លៀក​សំលៀកបំពាក់​សាម​ញ្ញា​របស់​ប្រជាជន​ខ្មែរ​។​

​តាម​រូបថត​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន នៅ​កម្ពុជា លោក Horinouchi បាន​ស្លៀក​ខោចែវ ហើយ​ប្រពន្ធ​របស់គាត់​ស្លៀកសំពត់ និង​កាន់​ដៃ​គ្នា​ទាំង​ញញឹម​នៅ​ក្រោមផ្ទះ​អ្នកស្រុក​ម្នាក់​៕




Tag:
 ទូត​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com