ជាតិ
ក្រសួង​សាធារណៈការ ចាប់​រថយន្ត​លើស​ទម្ងន់​ជិត​៥០០​គ្រឿង និង​ពិន័យ​ជាង​៨០០​លាន​រៀល​
11, Nov 2017 , 5:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ចាប់​រថយន្ត​លើស​ទម្ងន់​ជិត​៥០០​គ្រឿង និង​ពិន័យ​ជាង​៨០០​លាន​រៀល នៅក្នុង​ខែតុលា ឆ្នាំ​២០១៧​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​។​


​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ បាន​ចាប់​រថយន្ត​ដឹកទំនិញ​លើស​កំណត់​ចំនួន ៤៩៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៨៣២.៨៤៥.០០០​រៀល​។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៤​តោន រហូតដល់ ៣២​តោន​។​
 
​បើតាម​ក្រសួង​សាធារណៈការ រថយន្ត​ដែល​ចាប់បាន​ទាំងនេះ មានការ​ថយចុះ​ចំនួន ១៤៧ គ្រឿង បើ​ធៀប​នឹង​ខែកញ្ញា ដែល​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត ៦៤២ គ្រឿង ៕
 
 

Tag:
 សាធារណៈការ
© រក្សាសិទ្ធិដោយ thmeythmey.com