ជាតិ
យស ប៉ូ​លី​ណា​៖«​បើ​អ្នក​រើស​សំបក​ដប​សូម្បី​តែមួយ អ្នកផ្សេង​នឹងធ្វើ​តាម​ដូចគ្នា​»
12, Nov 2017 , 7:59 pm        
រូបភាព
 

​កញ្ញា យស ប៉ូ​លី​ណា បេក្ខភាព​បវរកញ្ញា​តំណាង​កម្ពុជា ពិតជា​រំភើប​ខ្លាំងណាស់​ដែលមាន​ឱកាស​ទស្សនាការ​ប្រណាំងទូក​«​ង​» នៅមុខ​ព្រះបរមរាជវាំង កាលពីពេល​កន្លងទៅ​។ ប៉ុន្តែ​ក្នុងឱកាស​នោះ បេក្ខភាព​បវរកញ្ញា​រូបនេះ ក៏​មើលឃើញ​ពី​កង្វះ​ចំណេះ​ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម​របស់​ពលរដ្ឋ​ខ្មែរ​ដែរ​។ កញ្ញា យស ប៉ូ​លី​ណា បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា នាង​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ហើយ​នាង​ជឿជាក់ថា ខ្លួន​អាចធ្វើ​បាន​។ កញ្ញា យស ប៉ូ​លី​ណា បញ្ជាក់​ដូច្នេះ​៖«​ប្រសិនបើ​មាន​អ្នកណាម្នាក់​រើស​សំបក​ដប​សូម្បី​តែមួយ​ក្ដី ហើយ​អ្នកផ្សេង​ឃើញ​ទង្វើ​នេះ គេ​នឹង​ធ្វើតាម​ដូចគ្នា​។ គួរតែមាន​បុគ្គល​ណា​ម្នាក់​ធ្វើជា​គំរូ​សម្រាប់​ប្រជាជន ហើយ​ខ្ញុំ​ជឿថា ខ្ញុំ​អាចធ្វើ​បាន​»​។​
 






Tag:
 យស ប៉ូ​លី​ណា​
 Yos Paulina
 ​ បវរកញ្ញា​
  Miss Global 2017
  ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com