ជាតិ
«​លប​» គឺជា​ឧបករណ៍​នេសាទ​ដែល​ដាក់​ចាប់​ត្រី​នៅ​ទីកន្លែង​ដែលមាន​ទឹក​រាក់ៗ​
12, Nov 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
 

​ប្រជា​នេសាទ​វ័យ​ចំណាស់​ពីរ​នាក់ ធ្វើដំណើរ​ត្រឡប់​មកពី​នេសាទ​ត្រី​នាពេល​ព្រលឹម​វិញ​។ ពួកគាត់​ដាក់​ឧបករណ៍​នេសាទ «​លប​» នៅ​ទីកន្លែង​ដែលមាន​ទឹក​រាក់ៗ ដោយ​គ្រប​ស្មៅ ឬ​ស្លឹកឈើ​ពីលើ​។ អ្នកនេសាទ​វ័យ​ចំណាស់​ទាំងពីរ​នាក់​នេះ ជា​អ្នក​កំពង់ធំ ដែលជា​ខេត្ត​នៅ​ឆ្ងាយ​ពី​កន្លែង​គាត់​ធ្វើ​ការនេសាទ​ត្រី ជាង​១០០​គីឡូម៉ែត្រ​។ «​លប​» គឺជា​ឧបករណ៍​នេសាទ​ដែល​ដាក់​ចាប់​ត្រី​បានតែ​នៅ​ទីកន្លែង​ដែលមាន​ទឹក​រាក់ៗ​ប៉ុណ្ណោះ​។ ជាទូទៅ ពួកគាត់​ចាប់បាន​ត្រី​ក្រាយ ដែលជា​ប្រភេទ​ត្រី​មានតម្លៃ​ខ្ពស់​។ ប៉ុន្តែ មិនយូរប៉ុន្មាន នៅក្នុង​តំបន់​នេះ នឹងមាន​ទឹក​ជន​ន់ ដូច្នេះ ពួកគាត់​មិនអាច​ដាក់​លប​បាន​ទៀត​ទេ គឺ​ត្រូវតែ​ផ្លាស់​ទី​ទៅរក​កន្លែង​ផ្សេងទៀត​។

(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).
 
These old couple came back from the early morning fishing. They put their fishing traps on the shallow water that cover by grass and vegetable. These couple came from Kampong Thom province which is nearly 100 kilometers away.  This kind of fish basket could only use when the water is shallow. The common fish that they catch is Sheatfish (Chitala ornate) which is very good price. But in the next few days, this area will be flooding and could not fish. They need to move to another location. (Suthep Kritsanavarin / USAID Wonders of the Mekong).
 

© រក្សាសិទ្ធិដោយ thmeythmey.com