អត្ថបទពាណិជ្ជកម្ម
KFC ពង្រីក​អាជីវកម្ម​របស់ខ្លួន ដោយ​សម្ពោធ​សាខា​ថ្មី​នៅ​តំបន់​ស្ទឹងមានជ័យ​
13, Nov 2017 , 11:55 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន  ក្រុមហ៊ុន KFC បាន​បើក សម្ពោធ​សាខា​មួយទៀត នៅ​ស្ទឹងមានជ័យ​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ទៅដល់ អតិថិជន​ដែល​រស់នៅ​តំបន់​នោះ ហើយ​សាខា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​មាន​ភាពងាយស្រួល ដល់​អតិថិជន ជាពិសេស​វា​ជួយ​សម្រួល​ដល់​សេវាកម្ម​ដឹកជញ្ជូន​ទៅតាម​ផ្ទះ​។​

​បញ្ជី​មុខម្ហូប​ដ៏​សំបួរ​បែប នឹង​ផ្តល់​ជម្រើស​ងាយស្រួល និង​អត្ថប្រយោជន៍​បន្ថែម​ទៅដល់​អតិថិជន ជាពិសេស​ជាមួយ​ឈុត chicken bites rice combo ដែលមាន​តម្លៃ​ត្រឹមតែ ១.៩០​ដុល្លារ (​ដែលមាន សាច់មាន់​, ជ្រក់​, និង​ភេសជ្ជៈ​) ចំណែកឯ​សាច់មាន់​រសជាតិ​ដើម Original Ricipe ដ៏​ល្បីល្បាញ​របស់​យើង និង​សាច់មាន់​បំពង​រសជាតិ​ហឹរ ដ៏​សំបូរបែប​នឹងមាន​តម្លៃ ចាប់ពី ១.៤០ ដុល្លារ​។

​លោក YB Cheah ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ KFC Cambodia បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី សម្ពោធ KFC សាខា​ថ្មី​នេះ​ថា​៖ «​យើងខ្ញុំ​ចង់​ឲ្យ KFC គឺជា​ហាង​ដែល​គ្រប់គ្នា​ចូលចិត្ត​សម្រាប់ គ្រប់​កម្មវិធី និង​ឱកាស​ផ្សេងៗ ជា​ហាង​ដែល​ផ្តល់​ការជួបជុំ និង​បង្កើត​ពេលវេលា​ដ៏​ល្អ​សម្រាប់ ការទទួល​ទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ សេវាកម្ម​វេច​ខ្ចប់ និង​ដឹកជញ្ជូន​អាហារ​ដ៏​គួរ​ជាទី​ពេញចិត្ត សម្រាប់​លោកអ្នក​»​។



​ចំណែក​លោក Peter Brongers នាយក នៃ KFC Cambodia បាន​មានប្រសាសន៍ថា​៖ «​យើង​នឹង​បន្ត​ខិតខំ​បង្កើត​កម្មវិធី ក៏ដូចជា​ព្រឹត្តិការណ៍ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ ហើយ​ជាពិសេស​គឺ​ការ​រិះរក​មុខម្ហូប​ច្នៃប្រឌិត​ថ្មីៗ ជូន​អតិថិជន​ទាំងអស់គ្នា​»​។​

​ក្រៅពី​សកម្មភាព​កម្សាន្ត​ដ៏​រីករាយ​ជាច្រើន​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី​នាពេល​ថ្ងៃ​សៅរ៍ ដូចជា ការ​ទទួលទាន​ភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ការសម្តែង​ក្បាច់​រាំ​ផ្សេងៗ ក៏មាន​ការចាប់​ឆ្នោត ផ្សងសំណាង​រហូតដល់ ៧៤ រង្វាន់ នៅក្នុង​កម្មវិធី Eat & Win ដើម្បី​ផ្តល់​សំណាង និង ថ្លែងអំណរគុណ​ដល់​អ​តិ​ថិ​ជន​។

​អ្នកនាង សូត្រ សុខ​ពី​យ៉ា​នុត ដែលជា​អ្នកឈ្នះ​រង្វាន់​ធំ iPhone 7 Plus Gold បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​សប្បាយរីករាយ ខ្លាំងណាស់​ដោយបាន​ឈ្នះរ​ង្វាន់​ធំ​នេះ​។ វា​ពិតជា​ភ្ញាក់ផ្អើល និង​រំភើប​មែនទែន ដែល​បានឈ្នះ​រង្វាន់​នេះ​។​

​គាត់​បាន​បន្ថែមថា​៖ «​ខ្ញុំ និង​ក្រុមគ្រួសារ ក៏ដូចជា​មិត្តភក្តិ​សុទ្ធសឹង​ជា​អ្នកគាំទ្រ​មុខម្ហូប​នៅ KFC​។ យើង​ចង់​ញ៉ាំ​សាច់មាន់​ដែល​ឆ្ងាញ់​បំផុត​នៅទីនេះ មិន​ត្រឹមតែ​រសជាតិ​ប៉ុណ្ណោះ​ទេ តែ​យើង ទទួលបាន​ការពេញចិត្ត​លើសពី​អ្វីដែល​យើង​រំពឹងទុក​»​។​



KFC គឺជា​ក្រុមហ៊ុន​អ្នកផ្គត់ផ្គង់​ម្ហូប​ប្រភេទ fast-food លំដាប់​ពិភពលោក ដែលមាន​សាខា ច្រើនជាង ៤៤,០០០ កន្លែង នៅ​ច្រើនជាង ១៣៥ ប្រទេស​។ សាខា KFC នៅ​កម្ពុជា ត្រូវបាន ប្រតិបត្តិ​ការឡើង​ដោយ​ក្រុមហ៊ុន Kampuchea Food Corporation ដែលជា​ដៃគូ​ពាណិជ្ជកម្ម រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង QSR brands របស់​ប្រទេស​ម៉ាឡេស៊ី​៕















(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com