ជាតិ
មហាផ្ទៃ បន្ថែម​លោក គង់ គាំ ម្នាក់ទៀត ចូលក្នុង​បញ្ជី​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ​
15, Nov 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​មេធាវី​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ចូល​ឈ្មោះ​និង​រូបថត លោក គង់ គាំ ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅក្នុង​បញ្ជី​ដែល​ត្រូវ​ស្នើ​ឲ្យ​តុលាការ​កំពូល ផ្អាក​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ឈ្មោះ​និង​រូបថត​របស់លោក គង់ គាំ ទើបនឹង​ត្រូវបាន​ក្រុម​មេធាវី នៃ​ក្រសួងមហាផ្ទៃ យកទៅ​ជូន​តុលាការ​កំពូល នៅ​រសៀល​ថ្ងៃទី​១៥ វិច្ឆិកា​នេះ​។



​សរុប​ទាំងអស់ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កើនឡើង​ដល់​ទៅ​១១៨​រូប​ហើយ ដែល​ត្រូវ​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ផ្អាក​ការធ្វើ​នយោបាយ​។ តុលាការ​កំពូល នឹង​បើកសវនាការ នៅ​ថ្ងៃស្អែក លើ​បណ្តឹង​រំលាយ​គណពក្ស​សង្គ្រោះ​ជាតិ និង​ការស្នើ​ឲ្យ​ដកសិទ្ធិ​នយោបាយ​ពី​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប​នៃ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​៕


Tag:
 គង់ គាំ​
© រក្សាសិទ្ធិដោយ thmeythmey.com