ជាតិ
ខួប​៧​ឆ្នាំ​នៃ​ការស្លាប់​មនុស្ស​ជាង​៣៥០​នាក់​នៅ​កោះ​ពេ​ជ្រ
22, Nov 2017 , 11:35 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​បានធ្វើ​ពិធីរាប់បាត្រ បង្សុកូល ដោយមាន​ព្រះសង្ឃ​ចំនួន​១០៨​អង្គ ដើម្បី​ឧទ្ទិស​កុស​ល្យ​ដល់​អ្នក​ដែល​បាន​ស្លាប់​ចំនួន​៣៥៣​នៅក្នុង​ឧប្បត្តិហេតុ​រត់​ជាន់គ្នា​នៅ​ស្ពាន​នាគ​កោះ​ពេ​ជ្រ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ដែល​ចំ​ថ្ងៃទី​៣ នៃ​ពិធី​បុណ្យអុំទូក​។​



​ដើម្បី​ឧទ្ទិស​កុស​ល្យ​ដល់​អ្នក​ដែល​បាន​ស្លាប់ ក្នុង​ឧប្បត្តិហេតុ​រត់​ជាន់គ្នា​នៅ​កោះ​ពេ​ជ្រកាលពី​ឆ្នាំ​២០១០​សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ពិធីរាប់បាត្រ បង្សុកូល​ដោយមាន​ព្រះសង្ឃ​សំនួន​១០៨​អង្គ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ នៅ​ស្ដូប​ជិត​ស្ពាន​ភ្លោះ​កោះ​ពេ​ជ្រ ក្រោម​ការចូលរួម​ពី​លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​សាលា​រាជធានី​ភ្នំពេញ​។​



​នៅក្នុង​ពិធី​នេះ​លោក​ម៉ប់ សារិន ក៏បាន​បញ្ជាក់ថា​សាលា​រាជធានី​នឹងធ្វើ​ពិធី​បង្សុកូល​នេះ​ជា​រៀងរាល់ឆ្នាំ​ជាមួយ​គ្រួសារ​នៃ​សព្វ នៅ​ស្តូប​ជិត​ស្ពាន​ភ្លោះ​កោះ​ពេ​ជ្រ។ នៅក្នុង​ពិធី​បង្សុកូល​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏បានផ្ដល់​ថវិកា​ដល់​គ្រួសារ​សព​ដោយ​ក្នុង​ម្នាក់​ទទួលបាន​២០​ម៉ឺន​រៀល​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជា​រាត្រី​ទី​៣ នៃ​ពិធី​បុណ្យអុំទូក នៅ​ស្ពាន​នាគ ជា​ប្រភេទ​ស្ពាន​យោល ដែល​ទើប​សាងសង់​ថ្មី​នៅ​កោះ​ពេ​ជ្របាន​កើយ​ឧ​ប្ប​តិ្ត​ហេតុ​ផ្អើល​រត់​ជាន់គ្នា​រហូតដល់​ស្លា​ប់ម​នុស្ស​ចំនួន​៣៥៣​នាក់​។ ករណីនេះ​មិនត្រូវ​បាន​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ណាមួយ នៅ​ពីក្រោយ​ការ​ផ្អើល​រត់​ជាន់គ្នា​នេះឡើយ ហើយ​បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់ ស្ពាន​នាគ ឬ​ស្ពាន​យោល​នោះ​ក៏ត្រូវ​វាយកម្ទេច​ចោល​ផងដែរ​៕






Tag:
 កោះ​ពេ​ជ្រ​
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com