ជាតិ
អាកាសធាតុ​ត្រជាក់ នឹង​គ្របដណ្តប់​ប្រទេស​កម្ពុជា ពេញ​មួយ​សប្តាហ៍​
02, Dec 2017 , 11:59 am        
រូបភាព
ដោយ:
​បើតាម​ការតាមដាន​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ខ្យល់មូសុង​ឦសាន កំពុង​បន្ត​បង្កើន​ឥទ្ធិពល​ខ្លាំង មកលើ​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​កម្ពុជា ចុះ​ត្រជាក់​រយៈពេល​ពេញ​មួយ​សប្តាហ៍ គឺ​ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី​១៤ ខែធ្នូ​នេះ​។



​តាម​ការ​ព្យាករ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន  សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ ដល់​១៦-១៨ អង្សា​សេ​។ ក្រៅពីនេះ បណ្តា​ខេត្ត​ផ្សេងទៀត រួមទាំង​ភ្នំពេញ​ផង មាន​សីតុណ្ហភាព​អប្បបរមា ក្នុង​រង្វង់ ១៩-២១​អង្សា​សេ​។  ក្រសួង​ជំនាញ​ដដែល បាន​អំពាវនាវ​ឲ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​សាធារណជន ពិសេស​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន ប្រុងប្រយ័ត្ន​៕




Tag:
 អាកាសធាតុ​
 ​ ត្រជាក់​
© រក្សាសិទ្ធិដោយ thmeythmey.com